ការប្រកួតបាល់ទាត់ដ៏ជក់ចិត្តចំនួន ២គូ ពានរង្វាន់របស់ មករ ហ្វូតសាលលីគ

ពីរប្រកួតដ៏ជក់ចិត្តចិត្តនៃការប្រកួតបាល់ទាត់យុវជនក្នុងសាលពាក់កណ្តាលអាជីព រវាងក្រុម New Life FC និង Beggar FC ក្នុងលីគទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងលីគទី១ ប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាងក្រុម មីហិរ Seoul Youngun និងក្រម OVMAL FC ខណៈការប្រគួតធ្វើឡើងលើទីលាន Makor Arena នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ2023នេះ។

សម្រាប់ការប្រកួតលីគទី២ រវាងក្រុម New Life FC និងក្រុម Beggar FC បានប្រកួតមុន ដោយចាប់ផ្តើមចាប់ពីម៉ោង 2រសៀលមក ខណៈចប់តង់ទី១ ក្នុងលទ្ធផល Beggar FC នាំមុខ ៧គ្រាប់ ទល់និង ៥ គ្រាប់ ហើយត្រូវ New Life FC តាមស្មើវិញ នៅ ៤នាទីចុងក្រោយ និងបន្ថែមពីរគ្រាប់ទៀត នៅ នាទីទី៣ និងទី១ ព្រមទាំង ប៉េណាំងទីមួយគ្រាប់បន្ថែមនៅ ៤៧វិនាទី សរុប ១០ គ្រាប់ទល់ ៨ ដោយ Beggar FC តាមមួយគ្រាប់វិញនៅវិនាទីក្រោយបង្អស់ នៃតង់បញ្ចប់ផងដែរ។

យ៉ាងណាមិញសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុម មីហិរ Young GUN FT និង ក្រុមយុវជន OVMAL កំពុងត្រៀមចាប់ផ្តើមផងដែរ ដោយទស្សនិកជនអាចតាមដានទស្សនានៅលើផេក PEAK Sports ដោយមានក្រុមការងារកំពុងឡាយផ្ទាល់នៃការប្រកួតនេះផងដែរ និងចូលរួមទស្សនាទាំងគ្នាថា ក្រុមណានឹងទទួលបានពានរង្វាន់ Makor Futsal League សម្រាប់ល្ងាចនេះផងដែរ?

អត្ថបទដែលជាប់ទាក់ទង