គ្រូបង្វឹកក្រុមជម្រើសជាតិទាំងពីបានលើកឡើងបែបនេះមុនការប្រកួតចាប់ផ្តើម

ការប្រកួតមិត្តភាពអន្តរជាតិ ” Vattanac International Friendly ” រវាងក្រុមជម្រើសជាតិកម្ពុជាទល់នឹងក្រុមជម្រើសជាតិម៉ុងហ្គោលី នឹងចាប់ផ្តើមប្រកួតនៅល្ងាចនេះហើយ ពោលគឺនៅវេលាម៉ោង ១៨:០០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

កាលពីម្សិលមិញគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix Dalmas បាននិយាយថា សម្រាប់ថ្ងៃស្អែកនេះជាការប្រកួតមួយដ៏តានតឹង ម៉ុងហ្គោលីជាក្រុមមួយដែលមានកាយសម្បទាធំ ហើយពួកគេក៏មានកីឡាករម្នាក់ដែលលេងនៅអ៊ឺរ៉ុប ហើយកីឡាកររូបនោះអាចជាបញ្ហាសម្រាប់ក្រុមយើង ប៉ុន្តែពួកយើងបានត្រៀមខ្លួនហើយសង្ឃឹមថាការប្រកួតថ្ងៃស្អែកនេះយើងនឹងធ្វើបានល្អ ។

ចំណែកឯគ្រូបង្វឹកក្រុមជម្រើសជាតិម៉ុងហ្គោលីលោក Ichiro Otsuka បាននិយាយថា ខ្ញុំពិតជាសប្បាយចិត្ត ដែលបានមកប្រកួតនៅប្រទេសកម្ពុជា, ហើយខ្ញុំដឹងថា ក្រុមជម្រើសជាតិកម្ពុជាពិតជាល្អប្រសើរជាងក្រុមរបស់ខ្ញុំ ដោយសារមានការដឹងនាំដោយគ្រូបង្វឹកល្អៗដូចជាលោក ហុនដាកាលពីមុនហើយឥឡូវលោក Felix ជាមួយនឹងរបៀបលេង បាល់ទាត់បែបជប៉ុនរបស់ពួកគាត់ ព្រោះពួកគាត់ជាគ្រូបង្វឹកដ៏ល្អក្នុងពេលបច្ចុប្បន្ន ។


គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិទាំងពីរធ្លាប់ប្រកួតគ្នាម្តងកាលពីឆ្នាំ ២០១៩ ដោយចប់ការប្រកួតបានត្រឹមស្មើគ្នា ១ទល់នឹង១ ។

ក្រុមទាំងពីរក៏ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតវគ្គជម្រុះបថម ក្នុង​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2027 AFC Asian Cup ដោយ​ម៉ុងហ្គោលី ចាប់​គូ​ប៉ះ​​ទីម័រខាងកើត ហើយ​កម្ពុជា ចាប់​គូ​ប៉ះ​​ស្រីលង្កា ។

អត្ថបទដែលជាប់ទាក់ទង