កីឡដ្ឋានទាំង ១០ត្រៀមសម្រាប់ការប្រកួត EURO 2024
ការប្រកួតពានរង្វាន់ UEFA EURO ឆ្នាំ២០២៤ នឹងចាប់ផ្តើមនៅពេលឆាប់ៗនេះហើយ ដែលមានរយៈពេល១ខែពេញ ពោលគឺចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្ដដា ដែលប្រទេសអាល្លឺម៉ង់ជាម្ចាស់ផ្ទះ ក្នុងការរៀបចំកីឡដ្ឋានសម្រាប់ការប្រកួតខាងលើ ខាងក្រោមនេះជាកីឡដ្ឋានទាំង១០ សម្រាប់ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ EURO ឆ្នាំនេះ ។
១ កីឡដ្ឋាន Olympiastadion ស្ថិតនៅទីក្រុង Berlin បានសាងសង់នៅឆ្នាំ១៩៣៤ និងបើកដំណើរការនៅឆ្នាំ១៩៣៦។ អាចផ្ទុកអ្នកគាំទ្របានចំនួន ៧១,០០០នាក់ ។
២ កីឡដ្ឋាន Allianz Arena ស្ថិតនៅក្នុងទីក្រុង Munich របស់ក្លិបបាល់ទាត់ Bayern Munich បានសាងសង់នៅឆ្នាំ២០០៣ និងបើកដំណើរការនៅឆ្នាំ២០០៥។ អាចផ្ទុកអ្នកគាំទ្របានចំនួន ៧៥,០២៤នាក់ ។
៣ កីឡដ្ឋាន Signal Park ជាទឹកដីរបស់ក្លិប Dortmund បានសាងសង់នៅឆ្នាំ១៩៧១ និងបើកដំណើរការនៅឆ្នាំ១៩៧៤។ អាចផ្ទុកអ្នកគាំទ្របានចំនួន ៨១,៣៦៥នាក់ ។
៤ កីឡដ្ឋាន Stuttgart Arena ជាទឹកដីរបស់ក្លិប VfB Stuttgart បានសាងសង់នៅឆ្នាំ១៩២៩ និងបើកដំណើរការនៅឆ្នាំ១៩៣៣ អាចផ្ទុកអ្នកគាំទ្របានចំនួន ៦០,០៥៨នាក់ ។
៥ កីឡដ្ឋាន Cologne របស់ក្លិប FC Köln បានសាងសង់នៅឆ្នាំ១៩២១ និងបើកដំណើរការនៅឆ្នាំ១៩២៣ អាចផ្ទុកអ្នកគាំទ្របានចំនួន ៥០,០០០នាក់ ។
៦ កីឡដ្ឋាន Arena AufSchalke ជាទឹកដីរបស់ក្លិបបាល់ទាត់ Schalke 04 បានសាងសង់នៅឆ្នាំ១៩៩៨ និងបើកដំណើរការនៅឆ្នាំ២០០១ អាចផ្ទុកអ្នកគាំទ្របានចំនួន ៦២,២៧១នាក់ ។
៧ កីឡដ្ឋាន Frankfurt Arena របស់ក្លិប Eintracht Frankfurt បានសាងសង់នៅឆ្នាំ១៩២១ និងបើកដំណើរការនៅឆ្នាំ១៩២៥ អាចផ្ទុកអ្នកគាំទ្របានចំនួន ៥៨,០០០នាក់ ។
៨ កីឡដ្ឋាន Volksparkstadion Hamburg ជាទឹកដីរបស់ក្លិប Hamburger SV បានសាងសង់នៅឆ្នាំ១៩៥១ និងបើកដំណើរការនៅឆ្នាំ១៩៥៣ អាចផ្ទុកអ្នកគាំទ្របានចំនួន ៥៧,០០០នាក់ ។
៩ កីឡដ្ឋាន Düsseldorf Arena របស់ក្លិប Fortuna Düsseldorf បានសាងសង់នៅឆ្នាំ២០០២ និងបើកដំណើរការនៅឆ្នាំ២០០៤ អាចផ្ទុកអ្នកគាំទ្របានចំនួន ៥៤,៦០០នាក់ ។
១០ កីឡដ្ឋាន Leipzig របស់ក្លិប RB Leipzig បានសាងសង់នៅឆ្នាំ២០០០ និងបើកដំណើរការនៅឆ្នាំ២០០៤ អាចផ្ទុកអ្នកគាំទ្របានចំនួន ៤១,១២២នាក់ ។