ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល ឬទ្ធី ចេស្តា ខាប់អាយុក្រោម ២៥ឆ្នាំបានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រក្រោយឆ្លងកាត់ការប្រកួត៣ដំណាក់កាល

ក្រោយឆ្លងកាត់ការប្រកួតជាង ៣ដំណាក់កាលនៃពានរង្វាន់ ឬទ្ធី ចេស្តា ខាប់អាយុក្រោម ២៥ឆ្នាំ ចាប់តាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ពេលនេះបានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដែលក្រុមបាល់ទាត់ Avatar FC ត្រូវប៉ះគ្នាជាមួយក្រុមបាល់ទាត់ DIG FC នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

ជាការពិតណាស់ នេះគឺជារដូវកាលទី១ នៃការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល ឬទ្ធី ចេស្តា ខាប់អាយុក្រោម ២៥ឆ្នាំ ហើយការប្រកួតនេះដែលគឺមានគោលបំណងចង់ឲ្យយុវជនប្រកួតប្រជែងក្នុងកម្រិតស្មើរគ្នា នេះបើយោងតាមការលើកឡើងអ្នកសម្របសម្រួលការប្រកួតទាំងមូល។

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ ឬទ្ធី ចេស្តា ខាប់អាយុក្រោម ២៥ឆ្នាំនេះនឹងធ្វើឡើងនៅទីលានបាល់ទាត់ក្នុងសាលឬទ្ធី ចេស្តា អារីណា ហើយក្រុមដែលក្លាយជាម្ចាស់ជើងឯកនឹងទទួលបានទឹកប្រាក់ ១០លានរៀល៕

អត្ថបទដែលជាប់ទាក់ទង