រូបគាត់ពិតជាធ្វើបានល្អសម្រាប់ការប្រកួតយប់មិញ

យប់មិញគឺជាការប្រកួតមិត្តភាពអន្តរជាតិ ” Vattanac International Friendly ” រវាងក្រុមជម្រើសជាតិកម្ពុជាទល់នឹងក្រុមជម្រើសជាតិម៉ុងហ្គោលី ដោយក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមជម្រើសជាតិម៉ុងហ្គោលី ក្នុងលទ្ធផល ២ទល់នឹង០ សម្រាប់ពីរគ្រាប់ខាងលើគឺជាការបង្កើតឱកាសដោយកីឡាករ Nick Taylor ដែលបានបញ្ចូនបាល់អោយមិត្តរួមក្រុមបានយ៉ាងអស្ចារ្យ គ្រាប់បាល់ទីមួយរកបានដោយកីឡាករ Yudai Ogawa នៅនាទីទី២២ នឹងមួយគ្រាប់ទៀតរកបានដោយកីឡាករ Sa Ty នៅនាទីទី៣០ ។

នៅនាទីទី ៩០+២ Nick Taylor មានឱកាសក្នុងការស៊ុតបាល់ប៉េណាល់ទី ប៉ុន្តែរូបគេមិនមានសំណាងរកគ្រាប់បាល់ពីការស៊ុតបាល់ប៉េណាល់ទីនេះបានទេ ទោះជាយ៉ាងណាក្តីរូបគាត់ពិតជាធ្វើបានល្អនៅក្នុងការប្រកួតនេះ ទាំងការគ្រប់គ្រងបាល់ ទាំងការបញ្ចូនបាល់អោយមិត្តរួមក្រុម ។

Nick Taylor បានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិកម្ពុជាបាន ១១ប្រកួត នឹងរកគ្រាប់បាល់បាន ១គ្រាប់ផងដែរ បច្ចុប្បន្នរូបគាត់កំពុងតែលេងអោយក្រុមព្រះខ័នរាជស្វាយរៀង បង្ហាញខ្លួនបាន ២៩ប្រកួត និងរកគ្រាប់បាល់បាន ៧គ្រាប់ សម្រាប់រដូវកាល ២០២៣/២០២៤ ។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជារបស់យើងនឹងត្រូវប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលីនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះហើយ នៅឯប្រទេសម៉ុងហ្គោលី ។

អត្ថបទដែលជាប់ទាក់ទង