ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល Rithy Jesda CUP U25 បានឈានចូលសប្ដាហ៍ទី៥ ដំណាក់កាលទី២ ហើយ

ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល Rithy Jesda CUP U25 ដំណាក់កាលទី២ បានឈានចូលសប្ដាហ៍ទី៥ ដែលជាសប្ដាហ៍ចុងក្រោយហើយ មុននឹងឈានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនោះការប្រកួតធ្វើឡើងនៅទីលានបាល់ទាត់ក្នុងសាលឬទ្ធី ចេស្តា អារីណា ចាប់ពីវេលាម៉ោង ២:៣០នាទីតទៅ ដែលមាន ៣គូដូចជា៖

គូទី១, New Life FC 14:15 Lucky Media FT
គូទី២, Avatar FC 16:30 DIG FC
គូទី៣, C-Light FT 18:45 Peanut FT

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមបាល់ទាត់ DIG FC កំពុងឈរនៅកំពូលតារាងដំណាក់កាលទី២ មាន ១២ពិន្ទុ ហើយ Avatar FC កំពុងតាមពីក្រោយមាន ១២ពិន្ទុដូចគ្នា ប៉ុន្តែ DIG FC មានគ្រាប់បាល់ច្រើនជាង៕

អត្ថបទដែលជាប់ទាក់ទង