មកដឹងពីក្រុមជម្រើសជាតិហ្គីណេអេក្វាទ័រ និង ហ្គីយ៉ាន ដែលត្រូវជួបជាមួយកម្ពុជា ក្នុងការប្រកួតមិត្តភាពអន្តជាតិ FIFA Series

ជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមប្រកួតមិត្តភាពអន្តជាតិ FIFA Series ក្នុងនោះ គោព្រៃកម្ពុជា ស្ថិតនៅពូល A ជាមួយ កាប់វែរ, ហ្គីណេអេក្វាទ័រ និងហ្គីយ៉ាន។

ជាការពិតណាស់កម្ពុជានឹងត្រូវប្រកួតតទល់ជាមួយជម្រើសជាតិ ហ្គីណេអេក្វាទ័រ នៅថ្ងៃទី២២ ខែមីនា

ចំពោះជម្រើសជាតិ ហ្គីណេអេក្វាទ័រ ដែលមកពីទ្វីបអាហ្វ្រិកកណ្តាល ៥ប្រកួតចុងក្រោយចាញ់តែ ១ប្រកួតប៉ុណ្ណោះ នៅក្នុងពានរង្វាន់ជើងឯកទ្វីបអាហ្វ្រិក វគ្គ១៦ក្រុម ហើយបច្ចុប្បន្ន ហ្គីណេអេក្វាទ័រ ស្ថិតនៅចំណាត់ថ្នាក់ទី៧៩ ក្នុងតារាង FIFA Ranking

ចំពោះជម្រើសជាតិ ហ្គីយ៉ាន ដែលមកពីទ្វីបអាមេរិកខាងជើង ត្រូវប៉ះកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ៥ប្រកួតចុងក្រោយរបស់ពួកគេមិនទាន់ចាញ់នៅឡើយទេ នៅក្នុងពានរង្វាន់ Concacaf Natons League ហើយបច្ចុប្បន្ន ហ្គីយ៉ាន ស្ថិតនៅចំណាត់ថ្នាក់ទី១៥៧ ក្នុងតារាង FIFA Ranking

ចំណែកជម្រើសជាតិកម្ពុជា ៥ប្រកួតចុងក្រោយឈ្នះតែមួយប្រកួតប៉ុណ្ណោះ គឺឈ្នះលើក្រុមជម្រើសម៉ាកាវ ក្នុងការប្រកួតមិត្តភាព ហើយច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី១៧៩ ក្នុងតារាង FIFA Ranking៕

អត្ថបទដែលជាប់ទាក់ទង