ទីបំផុតរកឃើញក្រុមដែលអាចឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងវគ្គផ្ដាច់ព្រ័ត្រហើយ សម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល Rithy Jesda Cup U25

ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល Rithy Jesda Cup U25 ត្រូវបានបញ្ចប់នៅដំណាក់កាលទី២ ហើយ ក្រោយឆ្លងកាត់ការប្រកួតចំនួន ៥សប្ដាហ៍ដែលមាន ៦ក្រុម យ៉ាងណាសម្រាប់លទ្ធផលការប្រកួតសប្ដាហ៍ទី៥
គូទី១ ក្រុមបាល់ទាត់ New Life FC 5-7 Lucky Media FT
គូទី២ ក្រុមបាល់ទាត់ Avatar FC 5-5 DIG FC
គូទី៣ ក្រុមបាល់ទាត់ C-Light FT 9-3 Peanut FT

ក្នុងនោះក្រុមបាល់ទាត់ DIG FC នៅតែបន្តឈរនៅកំពូលតារាងដែលមាន ១៣ពិន្ទុ ហើយក្រុម Avatar FC ឈរនៅលេខរៀងទី២ មាន១៣ពិន្ទុដូចគ្នាតែចាញ់គ្រាប់បាល់និងក្រុម Lucky Media FT មាន ៩ពិន្ទុឈរនៅលេខរៀងទី៣។

គួរបញ្ជាក់ថា ការប្រកួតបន្ទាប់គឺជាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលក្រុមឈរនៅលេខរៀងទី២ ក្នុងតារាង Avatar FC និងត្រូវប្រកួតជាមួយក្រុមឈរនៅលេខរៀងទី៣ Lucky Media FT ដើម្បីឡើងទៅជួបក្រុម DIG FC ឈរនៅកំពូលតារាងដែលឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រស្រាប់៕

អត្ថបទដែលជាប់ទាក់ទង