មាសសុទ្ធនៅតែមាស! ពេលនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលចេញមុខបញ្ជាក់ច្បាស់ៗហើយថា មិនបានបិទការនិមន្តព្រះអង្គចន្ទមុនីនោះទេ

នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅក្រសួងធម្មការ និងសាសនា ពិនិត្យមើលសកម្មភាពគ្រូចូលរូបមួយចំនួនប៉ុណ្ណោះ ដោយមិនបានផ្តោតទៅលើព្រះភិក្ខុច័ន្ទមុនី ព្រះអធិការវត្តតាសុតនៅកំពង់ឆ្នាំងនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្មានថ្ងៃនេះមានការផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងប្រសាសន៍របស់សម្តេចធិបតីកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងបរិស្ថានដែលនាំឱ្យមានការយល់ច្រឡំថា សម្តេចធិបតី បានបិទមិនឱ្យព្រះអង្គវនវាសី ចន្ទមុនី និមន្តធ្វើសកម្មភាពដូចពីមុនទៀត។

ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា ប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺចង់សំដៅទៅលើតែគ្រូចូលរូបមួយចំនួនដែលកំពុងបំពុលសង្គមតែប៉ុណ្ណោះ ដោយមិនបានសំដៅទៅលើព្រះអង្គចន្ទមុនីនោះទេ៕

អត្ថបទដែលជាប់ទាក់ទង