ចូលរួមត្រេកអរ! ថ្ងៃណូអែលអ្នកគ្រូបានអំណោយរថយន្តមួយគ្រឿង និងឡើងយមកយកស្ងាត់ៗតែម្ដង…

ចូលរួមត្រេកអរ ដល់អ្នកគ្រូស្អាតនៅបាត់ដំបង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ទទួលបានរថយន្តមួយគ្រឿង ម៉ាកកាមេរី ពណ៍ស សេរីឆ្នាំ២០០៨ តាមដឹងតម្លៃមិនក្រោម ២ម៉ឺនដុល្លារទេ ខណៈខាងផេកលក់រថយន្តថា “♥️Camary Hybrid 08 ពណ៍ស ក្រដាសពន្ធរកម្ចាស់ឃើញហើយបានទៅលើអ្នកគ្រូស្អាត🥰សូមឲ្យអ្នកគ្រូសំណាងល្អហេងៗ♥️💰💰”។

គួររំឭកថា អ្នកគ្រូ រិន ថារី ជាគ្រូបង្រៀនកិច្ចសន្យានៅសាលាបឋមសិក្សាពីងពង់ ស្ថិតនៅឃុំល្វា ស្រុកបវេល ខេត្តដំបង។ ស្ត្រីរូបនេះ មិនត្រឹមតែជាគ្រូបង្រៀនដ៏ស្រស់សោភានោះទេ ជាគណនេយ្យករ ជាស្ត្រីមេផ្ទះដ៏ចំណានម្នាក់ និងមានចំការផ្ទាល់ខ្លួន ដែលមានប្រភពចំណូលច្រើនច្រកដ៏គួរឲ្យសរសើរផងដែរ។ ជាពិសេស ជាស្ត្រីដែលសកម្មភាពលើកិច្ចការសង្គម តាមរយៈការកៀងគរសប្បុរសជនជួយដល់ក្មេងៗ ទីទាល់ក្រ និងសាលារៀនខ្វះខាតនៅក្នុងសហគមន៍របស់ខ្លួនជាមិនដាច់ផងដែរ។

យ៉ាងណាមិញប្រិយមិត្តមានសំណួរចង់សួរអ្នកគ្រូ! តើរថយន្តម៉ាកកាមេរី ពណ៍ស ឆ្នាំផលិត ២០០៨ នេះ ជាអំណោយអ្នកពិសេសផ្តល់ឲ្យនៅថ្ងៃបុណ្យណូអែល ឬមិនមែនទេ?

អត្ថបទដែលជាប់ទាក់ទង