នាវាខ្នាតយក្សវេស្ទើដាម បានចាកចេញពីកំពង់ផែព្រះសីហនុហើយ ដោយឡែកនៅព្រឹកនេះ នាវា SEABOURN ENCORE បានចូលជំនួសវិញ
នាវាខ្នាតយក្សវេស្ទើដាម បានចាកចេញពីកំពង់ផែព្រះសីហនុ នាវេលាម៉ោង ២១ : ៣០ នាទីយប់ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២៣ ដោយឡែកព្រឹកនេះ នាវា SEABOURN ENCORE បានចូលជំនួស ដោយនាំយកភ្ញៀវទេសចរជាង ៦០០នាក់ ទើបធ្វើដំណើរពីប្រទេសវៀតណាម ចូលមកកម្ពុជា និង ចាកចេញពីកម្ពុជា នៅវេលាម៉ោង ២១:00យប់។
តាមព័ត៌មានទទួលបានភ្ញៀវទាំងអស់ ធ្វើដំណើរកំសាន្តនៅរាជធានីភ្នំពេញ កែប កំពត ព្រះសីហនុ និងអង្គរវត្ត។
ប្រភព ៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK