នៅឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ មានតម្លើង Wifi ឲ្យប្រើប្រាស់ដោយ ឥតគិតថ្លៃ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបំពាក់សេវាអ៊ីនធឺណិតវាយហ្វាយសាធារណៈ Free Public Wi-Fiដើម្បីប្រើប្រាស់ដោយឥតគិតថ្លៃ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកលេងកម្សាន្តនៅឆ្នេរអូរឈើទាលនិងឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ នៅក្នុងឱកាសបុណ្យឆ្លងចូលឆ្នាំថ្មី ឆ្នាំសកល២០២៤ ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អោយដឹងថា ដើម្បីចូលប្រើប្រាស់បាន គ្រាន់តែលោកអ្នកចូលទៅជ្រើសរើសយក ឮPUBLIC WIFI BY MPTC នោះ លោកអ្នកអាចប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿន ដោយភាពរីករាយ ។
ទន្ទឹមគ្នានោះក៏មានគនណី Facebook មួយឈ្មោះ Phanny Shv បានបង្ហោះរូបភាព និងភ្ជាប់មកជាមួយសារថា« ថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៣ ក្រុមការងារបន្តតម្លើង Public wi-fi នៅឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ដើម្បីឲ្យបងប្អូនភ្ញៀវទេសចរណ៍មកកំសាន្តនៅតំបន់ឆ្នេរទាំងពីមានWi-fi ប្រើប្រាស់ » ៕