ដឹងនូវថានៅដើមឆ្នាំ២០២៤នេះ តម្លៃប្រេងសាំងបន្តធ្លាក់ចុះប៉ុន្មានសេនដុល្លារនិងខ្មែររៀលទៀត?

នៅថ្ងៃទី១ ខែមករា ថ្ងៃដើមសករាជថ្មី នៃឆ្នាំ២០២៤នេះ ម្សិលមិញ ក្រសួងពាណិជ្ជកម្មកម្ពុជា ចេញសេចក្តីជូនដំណឹងសម្រាប់រយៈពេល ១០ថ្ងៃ ដោយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ តម្លៃប្រេងសាំងលក់រាយនៅលើទីផ្សារតម្រូវបន្តលក់មកនូវត្រឹម ៤,១៥០ រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ៤,១០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm ខណៈតម្លៃនេះកាលពីដើមខែធ្នូឆ្នាំចាស់ ហក់ឡើងដល់ ៤៣០០រៀល/លីត្រ។

នៅក្នុងសេចក្តីប្រកាសជូនដំណឹងខាងលើនេះ ក្រសួងពាណិជ្ជកម្មក៏បានឲ្យដឹងថា ការប្រែប្រួលនៃតម្លៃព្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ជាមធ្យម ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី១ ដល់ ទី១០ ខែមករានេះនឹងត្រូវលក់ ៤,៤១៦រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៤,៣៦៦រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm ឯណោះ។

ភ្ជាប់មកជាមួយសេចក្តីជូនដំណឹងខាងលើនេះដែរនោះ ក្រសួងពាណិជ្ជកម្មថា ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥សេនដុល្លារក្នុងមួយលីត្រផងដែរ៕

អត្ថបទដែលជាប់ទាក់ទង