តិចអត់ដឹង៣គ្រាប់របស់កាតាយកឈ្នះកម្ពុជាស៊ុតកីឡាករតែម្នាក់នោះទេ
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅចូលរួមការប្រកួតមិត្តភាពបិទធ្វើជាមួយក្រុមជម្រើសជាតិកាតាដែលធ្វើឡើងនៅក្នុងទីក្រុងដូហា។ ការប្រកួតបានធ្វើឡើងដោយបិទធ្វើមិនមានអ្នកគាំទ្រចូលរួមទស្សនាឡើយក្នុងការប្រកួតមួយនេះក្នុងជម្រើសជាតិកាតាធ្វើឡើងដើម្បីត្រៀមខ្លួនក្នុងការប្រកួត AFC CUP ដែលពួកគេធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។
គួរបញ្ជាក់ផងដែលថាការប្រកួតនេះបានបញ្ចប់ដោយក្រុមជម្រើសជាតិកាតាបានយកឈ្នះមកលើក្រុមជម្រើសជាតិកម្ពុជាក្នុងលទ្ធផល ៣-០ គ្រាប់បាល់ទាំង៣របស់កាតានោះរកបានដោយកីឡាករតែម្នាក់ប៉ុណ្ណោះគឺរកបានដោយកីឡាករ Almoez Ali ៕
អត្ថបទដោយ ៖ សិទ្ធារិទ្ធ