ផាច សុជាវីទ្បា បានចាត់ទុកការប្រកួតទល់នឹងកាតាថាជាចំណេះដឹងថ្មីពីរបៀបលេងរបស់ក្រុមមានកម្រិតពិភពលោក

កីទ្បាករ ផាច សុជាវីទ្បា របស់ភ្នំពេញក្រោន ទើបត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាថ្មីៗដោយរូបគេបានរៀបរាប់ថា ការលេងទល់នឹងក្រុមជម្រើសជាតិកាតា គឺជារឿងដ៏អស្ចារ្យបំផុត ក៏ដូចជាទទួលបានចំណេះដឹងបន្ថែមទៀតពីរបៀបការលេងរបស់ក្រុមដែលមានកម្រិតពិភពលោក។

ក្រុមជម្រើសជាតិកាតា ត្រូវបានគេចាត់ទុកថាស្ថិតក្នុងចំណោមក្រុមមហាអំណាចបាល់ទាត់នៅអាស៊ីមួយ ដែលកំពុងមានភាពរីកចម្រើនយ៉ាងខ្លាំងលើផ្នែកវិស័យបាល់ទាត់បុរសក្នុងតំបន់ដោយពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ ៦១ របស់ពិភពលោក។យ៉ាងណាទាក់ទងនឹងការប្រកួតកម្តៅសាច់ដុំបិទទ្វារក្រៅផ្លូវការរបស់កម្ពុជាជាមួយកាតា កីទ្បាករ ផាច សុជាវីទ្បា បាននិយាយថា ការលេងទល់នឹងក្រុមជម្រើសជាតិកាតា គឺទទួលបានពិសោធន៍ដ៏អស្ចារ្យមួយដែលល្អសម្រាប់កីឡាករទាំងអស់ ដោយសារពួកគេលេងអស់ពីសមត្ថភាព។ បើតាមខ្សែការពារជំនាញជើងឆ្វេងរូបនេះ នៅក្នុងជំនួបខាងលើនេះ កម្ពុជាបានរៀបចំក្រុមបានល្អ ប៉ុន្តែនៅមានចំណុចខ្វះខាតតិចតួច ជាហេតុធ្វើឱ្យចាញ់កាតា ៣ទល់នឹង០។

ផាច សុជាវីទ្បា បាននិយាយថា៖ «ដូច្នេះហើយខ្ញុំគិតថាវាជារឿងដ៏ល្អ ដើម្បីឱ្យពួកយើងទៅសិក្សា រៀនសូត្រ និងកែតម្រូវបន្ថែមទៀត សម្រាប់ការប្រកួតនាពេលខាងមុខនេះតទៀត។ ការលេងទល់នឹងក្រុមជម្រើសជាតិកាតា ពួកយើងក៏ទទួលបានចំណេះដឹងបន្ថែមទៀតពីរបៀបការលេងរបស់ក្រុមមានកម្រិតពិភពលោក»។

ប្រភព ៖ SBM News

អត្ថបទដោយ ៖ សិទ្ធារិទ្ធ

អត្ថបទដែលជាប់ទាក់ទង