ក្រោយចប់ការប្រកួតលទ្ធផលស្មើ១ កម្ពុជា-ហ្វីលីពីនយប់មិញ គ្រូបង្វឹកទាំង២និយាយថា…

ការប្រកួតរវាង គោព្រៃកម្ពុជា ជាមួយនិង ហ្វីលីពីនកាលពីម្សិលមិញ ពោរពេញដោយភាពស្វិតស្វាយ ដោយការប្រកួត ៩០​ នាទី ក្រុមទាំងពីររកបានតែ១គ្រាប់ម្នាក់តែប៉ុណ្ណោះ ។

ក្រោយចប់ការប្រកួត គ្រូបង្វឹក ហ្វីលីពីន បាននិយាយប្រាប់សារពត៌មានថា៖ «ការប្រកួតមួយនេះសមណាស់ក្រុមរបស់លោកគួរទទួលជ័យជំនះ ព្រោះកូនក្រុមរបស់លោក គ្រប់គ្រងបាល់បានច្រើនជាង និង ដាក់​សម្ពាធ​ដល់​ក្រុមកម្ពុជា»។

ចំពោះលោក ហុង ដា គ្រូបង្វឹកគោព្រៃ​កម្ពុជា ​បាន​បង្ហោះ​ក្នុង​គេហទំព័រហ្វេកប៊ុករបស់លោក​វិញ​ថា៖ «វាអាចជារឿងងាយស្រួលដែលនិយាយថា​ យើងគួរតែឈ្នះការប្រកូត។ ខ្ញុំពិតជាមានមោទកភាពដែលអាចរកបាន​ ១ពិន្ទុ​ យប់នេះ។ យើងនឹងផ្លាស់ប្ដូរចិត្ដគំនិតរបស់យើង​ក្នុងពេលឆាប់ៗនេះ​ ហើយយើងនឹងរៀបចំក្នុងការប្រកួតបន្ទាប់។ អរគុណ 🙏🏼»។

អត្ថបទដែលជាប់ទាក់ទង