ក្តៅខ្លួន៥ថ្ងៃមិនទាន់បាត់! ឆាយ វីរៈយុទ្ធ ដាស់តឿនឲ្យបងប្អូនយកចិត្តទុកដាក់ចំពោះមូសខ្លា



សិល្ប៖
តារាចម្រៀងសំឡេងស្រួយលោក ឆាយ វីរៈយុទ្ធ នៅមួយរយៈនេះសង្កេតឃើញថាលោកមមាញឹកជាមួយការងារសិល្បៈជាច្រើននិង តែងតែឃើញវត្តមានតារាចម្រៀងរូបនេះចូលរួមច្រៀងនៅក្នុងការប្រគំតន្ត្រីនានា ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តផ្សេងៗដែលភាគច្រើនគឺច្រៀងនៅពេលយប់ ខណៈនៅខែនេះដែរគឺមានធ្លាក់ខ្យល់ដែលបង្កឲ្យមានមូសច្រើន ដោយលោកក៏បានផ្ញើសារដាស់តឿនឲ្យបងប្អូនយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះមូសខ្លាផងដែរ ។

យ៉ាងមិញ​កាលពីថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៤ តារាចម្រៀងប្រុសនៅក្នុងផលិតកម្ម សាន់ដេ រូបនេះបានធ្វើអ្នកគាំទ្រមានការព្រួយបារម្ភក្រោយលោកបានធ្លាក់ខ្លួនឈឺ ហើយលោកក៏បានឲ្យដឹងថារូបលោក «ក្តៅខ្លួនរយៈពេល៥ថ្ងៃមកហើយ ដោយសារតែមានជម្ងឺគ្រុនឈាម និងជិតជាហើយដែរ ព្រមទាំងភ្ជាប់មកជាមួយសារដាស់តឿនដល់បងប្អូនត្រូវយកចិត្តទុកដាក់ចំពោះមូសខ្លាទោះធ្លាក់ភ្លៀងឬធ្លាក់ខ្យល់មូសច្រើនដូចតែគ្នា ហើយលោកក៏បានបន្តទៀតថា លោកធ្លាប់គ្រុនឈិ កាលឆ្នាំ២០០៤ និងមកដល់ឆ្នាំ ២០២៤ នេះគ្រុនឈាមម្តង គិតទៅ២០ឆ្នាំគត់» ។

ក្រោយទទួលបានដំណឹងថា Idol គ្រុនឈាមក្តៅខ្លួន៥ថ្ងៃមិនទាន់បាត់បែបនេះ មហាជននិងអ្នកគាំទ្ររបស់តារាប្រុសរូបនេះក៏បានទទួលនូវសារដាស់តឿនរបស់ Idol និងជូនពរឲ្យលោកឆាប់ជាសះស្បើយពីជម្ងឺផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង