អាជ្ញាធរជាតិអប្សរា សម្ដែងការសោកស្ដាយចំពោះការដួលរលំដើមឈើនៅខ្លោងទ្វារទន្លេអុំ

កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញ អាជ្ញាធរជាតិអប្សរា បានបង្ហោះសារសម្ដែងនូវក្ដីរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះឧបទ្ទវហេតុដួលរលំដើមឈើមួយដើមនៅ នៅខាងមុខខ្លោងទ្វារទន្លេអុំ នៃក្រុងអង្គរធំ កាលពីវេលាម៉ោងប្រមាណ ៥:៣០ នាទីល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។

បន្ទាប់ពីការកើតហេតុនេះហើយ ខាងក្រុមការងារជំនាញមកពីគ្រប់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធបាននាំគ្នាប្រមូល រើស និងដកយកនូវបំណែកដើមឈើដែលបានជួលរលំនោះ និងសម្អាតចេញកាលពីវេលាម៉ោង ១២ :១៥នាទី ឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ រួចរាល់ហើយ ។

ជាមួយគ្នានោះ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងបន្ថែមថាឲ្យបានដឹងថា ការធ្វើដំណើរឆ្លងកាត់តាមគន្លងផ្លូវនេះ គឺអាចធ្វើចរាចរឡើងវិញបានហើយចាប់ពីពេលនេះតទៅ ។

យ៉ាងណាមិញនៅក្នុងហេតុការណ៏នេះ ក៏មានអ្នករងរបួស និងស្លាប់បាត់បង់ជីវិតម្នាក់ផងដែរ ដែលមានឈ្មោះថា អ៊ុន ខូយ ភេទប្រុស ដែលមានតួនាទីជាមេភូមិរលួស ឃុំឆ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ បើតាមការឲ្យដឹងពីគណនី Feabook ឈ្មោះ Pak Sokha បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នេះសាកសពជនរងគ្រោះបានដឹកដល់ភូមិកំណើតនៅ វេលាម៉ោង ៣ និង ១៥ នាទីទៀបភ្លឺ ក្រោមការសម្របសម្រួលពីអជ្ញាធរខេត្តទាំងពីរ ស.ស.យ.ក ខេត្តតាកែវ និងខេត្តសៀមរាប ព្រមទាំង ស.ស.យ.ក រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង