ឌី សូនិត្តា ទម្លាយគ្មានសល់ពីការឈឺចាប់ដែលត្រូវមិត្តភក្តិក្បត់ព្រោះតែលុយ

សិល្ប​៖ តារាសម្ដែងនិងជាម្ចាស់ពាន I Am a Singer Cambodia រដូវកាលទី៣អ្នកនាង ឌី សូនិត្តា បានចូលរួមក្នុងកម្មវិធី 3funកាលពីយប់ថ្ងៃទី១៩ ខែ មករា ឆ្នាំ ២០២៤ ជាមួយកញ្ញា ហេង បូនីកា ជាលំដាប់រងទី២ Miss Universe Cambodia 2022 ដែលបានចែករំលែករឿងរ៉ាវជីវិតផ្ទាល់ខ្លួនដែលបានជួបប្រទះទាំងភាពសប្បាយ និងកើតទុក្ខនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះក៏ដូចជាបទពិសោធខ្លះៗទៅកាន់ទស្សនិកជន។

ក្នុងនោះអ្នកនាង ឌី សូនិត្តា បានបង្ហាញពីការឈឺចាប់របស់ខ្លួនដែលត្រូវបានមិត្តភក្តិដែលខ្លួនស្រលាញ់និងទុកចិត្តបំផុតនោះលួចក្បត់ខ្លួន ហើយអាចធ្វើអ្វីៗបានគ្រប់យ៉ាងដើម្បីតែលុយ និងចង់បានជីវភាពមួយដែលប្រហាក់ប្រហែលគ្នាទើបអាចដើរជាមួយគ្នាបាន ឌី សូនិត្តា ក៏បានបញ្ជាក់ថា នេះគឺជាការឈឺចាប់ជាដំបៅកប់ជ្រៅក្នុងចិត្តរបស់នាងរហូតមកដល់ថ្នាក់នាងពោលថាខ្លាចហើយពាក្យថា «មិត្តភក្តិល្អ»។

អ្នកនាង ឌី សូនិត្តា ក៏បានបន្តទៀតថា ការឈឺចាប់ដោយសារមិត្តិភក្តិមួយនេះគឺឈឺចាប់ជាងបែកបាក់ស្នេហាទៅទៀតឈឺរហូតដល់ថ្នាក់ធ្វើបាបខ្លួនឯង​ព្រោះបានជួបមិត្តភក្តិបែបនេះចំនួន ២ ដងមកហើយ លើកពីនោះទៀតអ្នកនាងក៏បានឲ្យដឹងផងដែរថាសូម្បីតែម្ដាយរបស់អ្នកនាងក៏មានការបារម្ភខ្លាំងដែរនៅពេលដែលឃើញអ្នកនាងសិត្ថនៅក្នុងស្ថានភាពបែបនោះរហូតដល់ថ្នាក់យំថែមទាំងនិយាយថា «ធ្វើយ៉ាងម៉េចក៏បានដែរឲ្យតែកូនរបស់គាត់មកដូចដើមវិញ » ។

ជាមួយគ្នានោះអ្នកនាងក៏បានបង្ហោះសារដោយរៀបរាប់ថា «អតីតមិត្ត……ហែងកំពុងមើលវីដេអូនេះមែនអត់?នេះជាចម្លើយដែលហែងចង់បាន!!! ខ្ញុំអហោសិកម្មឲ្យហែងហើយ ព្រោះខ្ញុំមិនចង់ឲ្យហែងសងខ្ញុំនៅជាតិក្រោយរឹតតែមិនចង់ជួបហែងគ្រប់ជាតិ។ ឆ្លៀតក្នុងពេលនេះ នាងខ្ញុំសុំផ្តាំជាសារទៅបងប្អូនណាដែលចូលចិត្តក្បត់មិត្តកុំស្រលាញ់លុយជាងមនោសញ្ចេត្តនាពេក ព្រោះលុយគ្រាន់ជាក្រដាស់វាគ្មានមនោសញ្ចេត្តនាដូចមនុស្សទេវាមិនស្គាល់ល្អរឺអាក្រក់ វាជាទេវត្តាហើយក៏ជាបិសាច ប្រើវាឲ្យមានដែនកំណត់ ហើយបើចង់បានវាក៏ត្រូវមានកំរិត។បើអ្នកសម្រេចចិត្តថាលោភលន់អ្នកក៏ត្រូវហ៊ានទទួលយកលទ្ធផល » ៕

អត្ថបទដែលជាប់ទាក់ទង