ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងឧត្តមប្រឹក្សាផ្ទាល់មួយរូបទៀតឋានៈស្មើឧបនាយករដ្ឋមន្ត្រី

នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ ព្រះរាជក្រឹត្យមួយបាន និងកំពុងផ្សព្វផ្សាយយ៉ាងឱឡារិកស្តីពីការត្រាស់បង្គាប់តែងតាំងដល់មន្ត្រីជាន់ខ្ពស់មួយរូប ដែលមានស្នាដៃចូលរួមជួយដឹកនាំប្រជាជាតិកម្ពុជា ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្រោមមាគ៌ាដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាពេលកន្លង។

តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/0124/084 បានទ្រង់យល់ ឯកឧត្តម មាស សុភា មានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារ គោរពព្រះពុទ្ធសាសនា និងចូលរួមការងារនិរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ថាតំណែងចាស់ ឯកឧត្តម មាស សុភា ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ព្រមទាំងជា សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល របស់គណបក្សប្រជាជនកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង