នៅក្មេង សង្ហា អក្សរក៏ស្អាត ជំនាញគ្រប់គ្រងទេសចរណ៍ទៀត និងមានឆន្ទៈចង់សិក្សាថ្នាក់ខ្ពស់បន្ត ប៉ុន្តែគ្មានលទ្ធភាព

បេក្ខជន ពារ គឹមធន់ ដែលបានទទួលចំណាត់ថ្នាក់លេខ១ លើផ្នែកអក្សរស្អាតជាងគេក្នុងកម្មវិធីសំណេរអង្គរ មានបំណងប្រាថ្នាបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យបៀលប្រាយសៀមរាប ឬសាកលវិទ្យាល័យបញ្ញាសាស្រ្តសៀមរាប តែពុំមានលទ្ធភាពទ្រទ្រង់ការសិក្សា ដោយសារមានគ្រួសារត្រូវមើលថែ និងទទួលខុសត្រូវ។

តាមរយៈសំណេររបស់លោកម្ចាស់គ្រូ ហាក់ សៀងហៃ បានឱ្យដឹងថា ពារ គឹមធន់ មានឆន្ទៈមោះមុតនិងមានការប្តេជ្ញាចិត្តខ្ពស់ថា នឹងសម្រេចការប្រាថ្នានេះឱ្យបាន ម្លោះហើយក្រោយពីបានសន្ទនាជាមួយព្រះអង្គតាមរយៈ Messenger រួចមក លោកម្ចាស់ពិតជាមានក្តីរំភើប និងកោតសរសើរការតាំងចិត្តរបស់ប្អូន និងចង់ជួយផ្សព្វផ្សាយពីឆន្ទៈរបស់ប្អូន ដើម្បីឱ្យបានដឹងដល់សប្បុរសជន ឬថ្នាក់ដឹកនាំសាលាខាងលើក្នុងការពិចារណាផ្តល់អាហារូបករណ៍យ៉ាងណាតាមគោលការណ៍សាលា ដើម្បីជាការលើកទឹកចិត្ត និងជួយទ្រទ្រង់ធនធានដ៏ល្អប្រពៃឱ្យបានសម្រេចតាមគោលបំណងកុំបីខានផងដែរ។

គួរបញ្ជាក់ថា លោក ពារ គឹមធន់ បច្ចុប្បន្ននេះជាមគ្គុទេសក៏ប្រចាំខេត្តសៀមរាប និងជាអតីតនិស្សិតសាកលវិទ្យាល័យ បៀលប្រាយ ដោយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រសិល្បៈ លើជំនាញគ្រប់គ្រងទេសចរណ៍។ លោកក៏មានភរិយា និងមានកូនតូច នៅក្នុងបន្ទុកថ្មីផងដែរ ប៉ុន្តែទោះជាមានគ្រួសារទៅហើយក្តី លោកនៅតែមានចិត្ត និងមានឆន្ទះមោះមុត និងប្តេជ្ញាចិត្ត ចង់បន្តរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បន្ថែមទៀតលើឯកទេសរបស់លោកសព្វថ្ងៃ។ នេះជាលេខទូរសព្ទ និងគណនីប្អូន ពារ គឹមធន់៖ 098200567៕

   

អត្ថបទដែលជាប់ទាក់ទង