ការប្រកួតវិញ្ញាសាបាល់ទះបុរសក្នុងសាល កម្ពុជាធ្វើបានល្អមែនទែន

ការប្រកួតសន្សំពិន្ទុពូលA នៃវិញ្ញាសាបាល់ទះបុរសក្នុងសាលសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមជម្រើសជាតិបាល់ទះកម្ពុជាដែលជាក្រុមម្ចាស់ផ្ទះបានយកឈ្នះលើក្រុមជម្រើសជាតិបាល់ទះសិង្ហបុរីក្នុងលទ្ធផល៣សិតទល់នឹង០ ។

បញ្ជាក់ផងដែរថា ពូល A ដែលកម្ពុជាស្ថិតនៅមាន ៣ ប្រទេសផ្សេងទៀតគឺ ឥណ្ឌូនេស៊ី សិង្ហបុរី និង ហ្វីលីពីន ចំណែកឯ ពូល B មាន ប្រទេស វៀតណាម ថៃ ម៉ាឡេស៊ី និង មីយ៉ានម៉ា ។

អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍នោះគឺគ្រប់កីឡាករក្រុមបាល់ទះក្នុងសាល កម្ពុជា គឺមិនអនុញ្ញាតអោយប្រើប្រាស់ ទូរសព្ទ ទេ រហូតដល់ចប់ ស៊ីហ្គេម ដើម្បីអោយកីឡាករ ផ្តោតអារម្មណ៍ទៅលើការប្រកួតអោយបាន ១០០ ភាគរយ ៕

អត្ថបទដែលជាប់ទាក់ទង