វិញ្ញាសាសម្ដែងបុរសជាគូ កម្ពុជា ទទួលបានមេដាយមាស និង ចូលរួមសោកស្តាយ វិញ្ញសាជូជីតស៊ូ កម្ពុជា របូតមេដាយមាស

អបអរសាទរ! កីឡាករកម្ពុជា គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា នៃប្រភេទកីឡាជឺជិតស៊ូ បានឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ 🥇

កម្ពុជាបានយកឈ្នះ កីឡាករថៃ លើវិញ្ញាសាសម្ដែងបុរសជាគូ (Men’s DUO) ចំពោះពិធីបំពាក់មេដាយផ្លូវការនឹងធ្វើឡើងនាល្ងាចថ្ងៃទី០៤ ឧសភា នេះផ្ទាល់តែម្ដង ។

ចំពោះ កីឡាការនី ខាន់ ចេសា បានធ្វើការយកឈ្នះ កីឡាករនី ៣ ប្រទេស បន្តបន្ទាប់គ្នា មានដូចជា សិង្ហបុរី វៀតណាម ថៃ និង ចុងក្រោយបានចាញ់កីឡាករនី ហ្វីលីពីន ២ពិន្ទុ យ៉ាងប្រផិតប្រផើយ ៕

អត្ថបទដែលជាប់ទាក់ទង