គិតមកទល់និងពេលនេះ កម្ពុជាឈ្នះមេដាយបាន៩គ្រឿងហើយ

​អបអរសារ ម្ចាស់​ផ្ទះ​កម្ពុជា​​ទទួល​បាន​មេដាយ​​ចំនួន​៩​គ្រឿង​ហើយគិតត្រឹម​ថ្ងៃ​ទី​៤ ខែ​ឧសភា ដែលមានមេដាយមាស​៥ និងមេដាយ​ប្រាក់​៤​​ សម្រាប់​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេមលើក​ទី​៣២ នេះ។

មេដាយដែលទទួលបានស្ថិតក្នុង​កីឡា​២​ប្រភេទ ​គឺ​កីឡា​ជូជីតស៊ូ​មាស​ ១​គ្រឿង និង​សំរឹទ្ធ​ ២​គ្រឿង ហើយ​កីឡា​​គុន​ល្បុក្កតោ​ទទួល​បាន​មេដាយ​មាស​៤ និង ​ប្រាក់​២។

កីឡា​ជូជីតស៊ូត

– កីឡាករ គង់ ម៉ូណាមិថុរ៉ា និង​កីឡាករ តូច ពិក្កដា ឈ្នះ​មេដាយ​មាស១
– កីឡាការិនី ទីន សុវណ្ណលីណា និង ហេង សៀវហេង ឈ្នះ​មេដាយ​ប្រាក់១
– កីឡាការិនី ខាន់ ចេសា ​ឈ្នះ​​មេដាយ​ប្រាក់១

កីឡា​គុន​ល្បុក្កតោ
– កីឡាការិនី ម៉ៅ លក្ខិណា ឈ្នះ​មេដាយ​មាស១
– កីឡាករ ពន្លឺ ពេជ្រមរកត ឈ្នះ​មេដាយ​មាស១
– កីឡាករ គីម ទិត្យវឌ្ឍនៈ ឈ្នះ​មេដាយ​មាស១
– កីឡាការិនី យ័ស សញ្ចនា ឈ្នះ​មេដាយ​មាស១
– វិញ្ញាសា​សម្តែង​​ឯកត្តជនបុរស និង​នារី៖ ឈ្នះ​មេដាយ​ប្រាក់​២​គ្រឿង​

អត្ថបទដែលជាប់ទាក់ទង