នៅមុខទីស្ដីការក្រសួងកសិកម្ម បានរៀបចំខ្ចប់បន្លែផ្លែឈើយ៉ាងស្រស់ស្អាតក្នុងឱកាស ទិវានៃសេចក្ដីស្រលាញ់ ថ្ងៃនេះ

នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះជាទិវានៃសេចក្ដីស្រលាញ់ ឆ្លៀតក្នុងឱកាសនេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានរៀបចំស្ដង់លក់បន្លែផ្លែឈើជាច្រើនមុខ នៅមុខទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបង្ហោះនូវភាពដ៏ស្រស់ជាច្រើនពីផលិតក្នុងស្រុក និងបានភ្ជាប់មកជាមួយសំណេរថា«ទិដ្ឋភាពនៃការតាំងលក់ផលិតផលកសិកម្ម និងបន្លែសុវត្ថិភាព នៅមុខទីស្តីការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នាឱកាសទិវានៃសេចក្តីស្រឡាញ់ ១៤ កុម្ភៈ ២០២៤ » ។​

ដូច្នេះបងប្អូនអាចទៅកម្សាន្ត និងទិញបន្ថែផ្លែឈើដែលជាផលិតផលក្នុងស្រុកមានសុវត្ថិភាព និងបរិភោគដោយមានទំនុកចិត្ត ៕

ប្រភព ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​​

អត្ថបទដែលជាប់ទាក់ទង