គ្រូភ្នំពេញក្រោនបង្ហាញចំណាប់អារម្មណ៍ បន្ទាប់ពីបរាជ័យក្នុងពានរង្វាន់ AFC Cup ដោយចាញ់ក្រោមថ្វីជើង Central Coast Mariners

ការប្រកួតពានរង្វាន់ AFC Cup ២០២៣/២៤ នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ រវាងក្រុមបាល់ទាត់ ភ្នំពេញក្រោនត្រូវប៉ះជាមួយម្ចាស់ផ្ទះ Central Coast Mariners ដែលបញ្ចប់ដោយលទ្ធផល ៤ទល់នឹង០ ក្នុងនោះភ្នំពេញក្រោនទទួលបរាជ័យនៅទឹកដីអូស្រ្តាលី យ៉ាងក្រោយចប់ការប្រកួតនេះគ្រូបង្គោលរបស់ភ្នំពេញក្រោនលោក Oleg Starynskyi បានលើកឡើងថា៖

Oleg Starynskyi៖”ខ្ញុំពិតជាមានមោទកភាពសម្រាប់ក្រុមដែលបានលេងពានរង្វាន់ AFC CUP។ វាពិបាកនឹងជឿថាយើងបានធ្វើរឿងដ៏អស្ចារ្យក្នុងការប្រកួត AFC CUP។ ខ្ញុំពិតជាមានមោទកភាពចំពោះអ្វីដែលយើងបានធ្វើនេះ សម្រាប់ការប្រកួតថ្ងៃនេះយើងបានធ្វើវាដោយចេញពីចិត្ត និងពោរពេញទៅដោយថាមពលដោយប៉ះជាមួយក្រុមដ៏ខ្លាំងរបស់អូស្រ្តាលី។ យើងមានឱកាសល្អមួយចំនួនផងដែរសម្រាប់ការប្រកួតនេះ ហើយក៏ត្រូវបានគេនាំមុខនៅវគ្គទីមួយ ១ ទល់ ០ ប៉ុន្តែអ្វីៗបានប្រែប្រួលបន្ទាប់ពីពួកគេរកបានគ្រាប់បាល់ទីពីរ”។

លោកបានបន្ថែមទៀតថា៖”លោកបានបន្ថែមទៀតថា៖”វាគឺជាបទពិសោធន៍ដែលយើងអាចរៀនសូត្រពីវា ហើយយើងនឹងមានភាពរីកចម្រើនផងដែរប្រសិនបើមានការប្រកួតប្រជែងរបៀបនេះច្រើននោះ។ នៅពេលដែលយើងជួបគូរប្រកួតដែលខ្លាំង យើងអាចប្រជែងអស់ពីសមត្ថភាព និងបង្ហាញអស់នូវភាពខ្លាំងរបស់យើងផងដែរ នៅពេលនេះយើងនឹងធ្វើដំណើរទៅកម្ពុជាវិញដើម្បីប្រកួតដណ្តើមពានរង្វាន់ និងត្រលប់មកវិញម្តងទៀត”។

អត្ថបទដែលជាប់ទាក់ទង