ការប្រកួតពានរង្វាន់ ឬទី្ធ ចេស្តា ខាប់អាយុក្រោម ២៥ឆ្នាំដំណាក់កាលទី២

ការប្រកួតដំណាក់កាលទី១របស់ពានរង្វាន់ ឬទី្ធ ចេស្តា ខាប់អាយុក្រោម ២៥ឆ្នាំត្រូវបានបញ្ចប់ ខណៈដែលមានក្រុមកំពូលចំនួន៦ដែលបានអាចចូលរួមដំណាក់កាលទី២នេះ។ ក្នុងនោះក្រុមមកពី Group A មាន DIG FC និង New Life Group B មាន Peanut FT និង C-Light FT និង Group C មាន Avatar FC និង Lucky Media FT។

សម្រាប់ដំណាក់ទី២នេះផងដែរការប្រកួតនិងចែកចេញជា ៥សប្តាហ៍ដែលមាន ១៥ប្រកួតដែលចាប់ផ្តើមពីថ្ងៃទី ១៨ ខែកុម្ភៈ ដល់ថ្ងៃទី១៧​ ខែមីនា។ ការប្រកួតសប្តាហ៍ទី១ដែលមាន ៣ប្រកួតដែលគូទី១ គឺជាការជួបគ្នារវាង Lucky Media FT លេងទល់និង C-Light FT ហើយគូទី២គឺជាជួបគ្នារវាង DIG FC លេងទល់និង Peanut FT រីឯគូចុងក្រោយគឺ Avatar FC លេងទល់និង New Life FC។ សម្រាប់ម៉ោងប្រកួតគឺចាប់ផ្តើមពីម៉ោង ២:៣០នាទី តទៅ ជាមួយគ្នានោះការប្រកួតដំណាក់កាលទី២ទាំងអស់គឺលេងនៅថ្ងៃអាទិត្យ។ សូមបងប្អូនដែលស្នេហាវិស័យបាល់ទាត់ក្នុងកុំភ្លេចមកទស្សនាឲ្យបានច្រើនកុះករ ហើយសម្រាប់អ្នកដែលមិនបានមកទស្សនាផ្ទាល់ក៏អាចមើលតាមការផ្សាយផ្ទាល់តាមរយៈទំព័រ Facebook Rithy Jesda Arena៕

អត្ថបទដែលជាប់ទាក់ទង