ស្នងការដ្ឋាននគរបាលខេត្តកំពតទទួលបានការគាំទ្រយ៉ាងពេញទំហឹង ក្រោយដាក់ស្លាកសញ្ញាកំណត់ល្បឿននៅតាមផ្លូវ

កាលពីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្នងការដ្ឋាន​គ​របាល​ខេត្តកំពត បង្ហោះសារនៅលើផេកផ្លូការ ដោយបានរៀបរាប់ថា«​ល្មម​មើលឃើញ​ទេ​បាទ នៅ​ថ្ងៃ​ទី 18.02.24 ស្លាក​សញ្ញា​កំណត់​ល្បឿន​បាន​យក​ទៅ​ចាប់​នៅ​តាម​គោលដៅ​ដែល​បាន​កំណត់​នៅ​ពេល​តម្លើង​រួចខ្ញុំ និង​ប្រាប់​អំពី​គោលដៅ​ទាំង​បី​ស្លាក ដែល​បាន​តម្លើង​ក្នុងភូមិ​សាស្ត្រ​នីមួយ​ៗ»​។

ក្នុងនោះស្នងការ​រ​ដ្ឋា​ន​បាន​លើក​ឡើង​ទៀត​ថា«​នៅ​ពេល​ចុះ​បាញ់​ល្បឿន​ប្រ​សិន បើ​មន្ត្រី​ចរាចរណ៍​របស់ខ្ញុំ​ណា​ម្នាក់​លប​លួច​បាញ់​ល្បឿន​ពី​ក្នុង​ឡានពី​ក្នុង​ក​ម្ពោ​ធ​ព្រៃ​ខុស​ពី​គោលការណ៍​ណែនាំ​របស់ខ្ញុំ សូម​ថត​ឱ្យបាន​ ខ្ញុំនឹង​អនុវត្ត​វិន័យ​កងកម្លាំង​នគរបាល​ជាតិ ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​» ។

ចំពោះគោលដៅ និងទីតាំងដេលបានតម្លើងស្លាកកំណត់ល្បឿនលើផ្លូវជាតិលេខ ៣ ពីភ្នំពេញរួម​មាន ៣ គោលដៅ ៖

១. គោលដៅទី ០១ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 98-99) ស្ថិតក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ។

២. គោលដៅទី ០២ (ចន្លោះបង្គោលគីឡូម៉ែ្រតលេខ 116-117) ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។

៣. គោលដៅទី ០៣ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 132-133) ស្ថិតក្នុង ភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។ នៅពេលអនុវត្តគឺមិនអនុវត្តទាំងបីគោលដៅព្រមគ្នានោះទេបាទ គឺយើងខ្ញុំនិងបែងចែកវេនគ្នាដើម្បីចុះអនុវត្ត សូមបងប្អូនទាំងអស់ជ្រាបជាព័ត៌មាន ។

ប​ន្ទាប់ពីបានឃើញស្នងការ​ខេត្តកំពត​បង្ហោះ​សារអម​ជាមួយ​រូបថត​កំណត់​ល្បឿនហើយនោះ ក៏ត្រូវបានអ្នកលេង​នៅលើបណ្តាញ​សង្គមបានសម្ដែងនូវក្ដីរីករាយ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះស្នងការ​ខេត្តកំពត​ និងចង់​ឃើញ​នៅ​តាម​បណ្តា​ខេត្ត​នានា​យក​គំរូ​តាម​ខេត្តកំពត​ផង​ដែរ ៕

ប្រភព ៖ ស្នងការដ្ឋាន​គ​របាល​ខេត្តកំពត

អត្ថបទដែលជាប់ទាក់ទង