សម្ដេចធិតី ហ៊ុន ម៉ាណែត ស្នើឱ្យត្រៀមរថយន្តក្រុង សម្រាប់ដឹកពលរដ្ឋទៅស្រុកកំណើតនៅថ្ងៃចូលឆ្នាំខ្មែរខាងមុន ដោយឥតតិតថ្លៃ

យោងតាមរយៈការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានស្នើឱ្យសាលារាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅស្រុកកំណើតនៅតាមបណ្ដាខេត្តនានា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ដោយឥតគិតថ្លៃ។

នាឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» នាព្រឹកថ្ងៃ១៩ កុម្ភៈ សម្ដេចធិបតីមានប្រសាសន៍ថា «តិចទៀត ជិតដល់ចូលឆ្នាំខ្មែរហើយ អីចឹងត្រៀមធ្យោបាយដឹកជញ្ជូន ដឹកបងប្អូនយើងពីភ្នំពេញទៅស្រុកដូចរាល់ឆ្នាំ ហើយកុំភ្លេចទឹកសុទ្ធថែមឱ្យគាត់ផង»។

សូមជម្រាបជូនថា សាលារាជធានីភ្នំពេញ ជារៀងរាល់ឆ្នាំតែងតែត្រៀមរថយន្តក្រុងសម្រាប់ដឹកប្រជាពលទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែរ ដើម្បីសម្រួលដល់ការចំណាយក្នុងការធ្វើដំណើរ ក៏ដូចជាទប់ស្កាត់ការដំឡើងថ្លៃឈ្នូល រថយន្តឯកជនផងដែរ៕

ប្រភព ៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង