ផាន សុផេន និង ម៉ាត់ ណូរុន គឺជាកីឡាករខ្មែរដែលអាចរកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅលីគកំពូលកម្ពុជា
ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣/២៤ គិតត្រឹមសប្ដាហ៍ទី២១នេះ មានកីឡាករក្នុងស្រុកចំនួន២រូបដែលអាចស៊ុតបញ្ចូលទីបានច្រើនគេបំផុត គឺ កីឡាករ ផាន សុផេន របស់ក្លិបព្រៃវែង និង កីឡាករ ម៉ាត់ ណូរុន របស់ក្លិបបឹងកេត
ខាងក្រោមនេះគឺជាកីឡាករខ្មែរទាំង ៨រូបដែលអាចស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុត
១. កីឡាករ ផាន សុផេន របស់ក្លិបព្រៃវែងរកបានគ្រាប់បាល់ចំនួន ១០គ្រាប់
២. កីឡាករ ម៉ាត់ ណូរុន របស់ក្លិបបឹងកេតរកបានគ្រាប់បាល់ចំនួន ១០គ្រាប់
៣. កីឡាករ ញាណ សុស៊ីដាន របស់ក្លិបកងយោធពលខេមរភូមិន្ទរកបានគ្រាប់បាល់ចំនួន ៩គ្រាប់
៤. កីឡាករ ស៊ិន កក្កដា របស់ក្លិបវិសាខារកបានគ្រាប់បាល់ចំនួន ៦គ្រាប់
៥. កីឡាករ លឹម ពិសុទ្ធ របស់ក្លិបភ្នំពេញក្រោនរកបានគ្រាប់បាល់ចំនួន ៦គ្រាប់
៦. កីឡាករ សុវណ្ណ ដូណា របស់ក្លិបអង្គរថាយហ្គឺររកបានគ្រាប់បាល់ចំនួន ៥គ្រាប់
៧. កីឡាករ ចាន់ វឌ្ឍនាកា របស់ក្លិបបឹងកេតរកបានគ្រាប់បាល់ចំនួន ៥គ្រាប់
៨. កីឡាករ សរ រតនា របស់ក្លិបវិសាខារកបានគ្រាប់បាល់ចំនួន ៥គ្រាប់
គួរបញ្ជាក់ថា ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣/២៤ និងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕