ក្រោយកូនស្រីបានត្រឹមមេដាយប្រាក់ ឪពុក ខាន់ ចេសាបាននិយាយបែបនេះ

គួរឲ្យសោកស្តាយ កីឡាការិនី ខាន់ ចេសា ទទួលបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ បន្ទាប់ពីប្រកួតចាញ់កីឡាការិនី ហ្វីលីពីន លើវិញ្ញាសាជូជីតស៊ូ ទម្ងន់៥២kg។ ក្រោយចាញ់ការប្រកួតនេះ ទាំងអ្នកគាំទ្រ ទាំងសាមី​ខ្លួន ​មាន​ភាពសោកសៅ​ជា​ខ្លាំង​ថែម​ទាំង​សម្រក់​ទឹកភ្នែក​ចំពោះ​មុខ​អ្នកកាសែត​ទៀត​ផង​។

យ៉ាងណាមិញ ឪពុករបស់ ខាន់ ចេសាបាននិយាយ​ថា៖ ​ជា​ការ​ពិតណាស់ វាគឺជាការខកចិត្ត ​ប៉ុន្តែ​មើល​ទៅ​មនុស្ស​ជាច្រើនបានមកគាំទ្រកូនស្រីរបស់ខ្ញុំ។ យើងមានការប្រកួតមួយទៀតនៅថ្ងៃអាទិត្យ ទី០៧ ហើយ​ពួកយើងនៅតែមានក្តីរំពឹងដដែល រីឯ ខាន់ ចេសា នឹងឈ្នះមេដាយមាស ខ្ញុំរំពឹងនាងនឹងធ្វើបានមេដាយមាសនៅថ្ងៃអាទិត្យ។ សារទៅកាន់ប្រជាជនកម្ពុជា ខ្ញុំពិតជាមានមោទនភាពជាខ្មែរ សង្ឃឹម​ថា​អ្នកទាំងអស់គ្នាបន្តគាំទ្រអត្តពលិកទាំងអស់​មិន​មែន​តែ​កូន​ស្រីខ្ញុំ គឺកីឡាផ្សេងទៀត

គួរបញ្ជាក់ថា កីឡាការិនីកម្ពុជា ខាន់ ចេសាបានយកឈ្នះ កីឡាការិនី Yong Mai (សឹង្ហបុរី) កីឡាការិនី Dang Thi Huyen(វៀតណាម) និង កីឡាការិនី Nuchanat Singchalad(ថៃ) ចុងក្រោយចាញ់កីឡាការិនី​ហ្វីលីពិន​ Napolis Jennakaila ដោយពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង