តស់ៗ មកស្លៀកសម្លៀកបំពាក់ខ្មែរបុរាណនៅកណ្តាលទីក្រុងភ្នំពេញក្នុងកម្មវិធី «រាត្រីលង្វែកលើកទី៤»

ការរៀបចំកម្មវិធី«រាត្រីលង្វែកលើកទី៤»ត្រូវបានធ្វើឡើងដើម្បីអបអរសាទរទិវាវប្បធម៌ជាតិលើកទី២៦ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ហើយកម្មវិធីនេះត្រូវបានធ្វើឡើងក្នុងសាលាសិល្បៈហ៊្វូណនដោយអាចឲ្យមហាជនចូលរួមទស្សនាក្នុងកម្មវិធីដោយឥតគិតថ្លៃ ហើយកម្មវិធីនេះនឹងប្រព្រឹតិ្តទៅនៅថ្ងៃសៅរ៍-អាទិត្យ ទី២-៣ ខែមីនា ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅក្នុងសាលាសិល្បៈហ៊្វូណន ផ្ទះលេខ១០៥០ ផ្លូវ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មិនតែប៉ុណ្ណោះ នៅក្នុងកម្មវិធី«រាត្រីលង្វែកលើកទី៤»នឹងមានការបង្ហាញអំពីទស្សនីយភាពសិល្បៈខ្មែរបុរាណជាច្រើនដូចជា៖ របាំជូនពរ របាំព្រះថោង(បួងសួង)ទម្រង់របាំក្បាច់បុរាណ១០០ឆ្នាំ ក្បាច់គុនល្បុក្កតោ ល្ខោនខោល របាំត្រុដ ល្ខោនស្រមោលស្បៃតូច ការបង្ហាញធ្នូបុរាណខ្នែរ របាំនារីជាជួរ ល្ខោនស្រមោលស្បែកធំ។ល។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ មហាជនទាំងអស់មិនចាំបាច់ធ្វើដំណើរទៅដល់ខេត្តសៀមរាបទើបអាចស្លៀកសម្លៀកបំពាក់បុរាណទៀតនោះទេ ទាំងអស់គ្នាគ្រាន់តែចំណាយត្រឹមតែ៥០០០រៀលប៉ុណ្ណោះ នោះគ្រប់គ្នានឹងមានឳកាសស្លៀកនូវសម្លៀកបំពាក់ខ្មែរបុរាណនៅក្នុងកម្មវិធី«រាត្រីលង្វែកលើកទី៤»នេះតែម្តង។ កម្មវិធីនេះនឹងប្រព្រឹតិ្តទៅនៅថ្ងៃសៅរ៍-អាទិត្យ ទី២-៣ ខែមីនា ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅក្នុងសាលាសិល្បៈហ៊្វូណន ផ្ទះលេខ១០៥០ ផ្លូវ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

ប្រភពរូបភាព៖ ទិវាបេតិកភណ្ឌ

អត្ថបទដែលជាប់ទាក់ទង