គ្រូជំនួយជម្រើសជាតិកម្ពុជា ថាលោក Honda នឹងមកប្រកបអាជីពបាល់ទាត់នៅលីគកម្ពុជា
លោក លោក អ៊ុក សុធី ដែលជាគ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានលើកឡើងថា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda នឹងមកប្រកបអាជីពបាល់ទាត់ក្នុងនាមជាកីឡាករនៅក្នុងលីគកម្ពុជា ជាការពិតណាស់ លោក អ៊ុក សុធី បានជួបសំណេះសំណាល់ ជាមួយលោក Keisuke Honda កាលពីម្សិលមិញនេះ។
ក្រោយការជួបសំណេះសំណាល់នេះហើយ លោកក៏បានបង្ហោះសារថា៖ ម្សិលមិញខ្ញុំបានចួបជាមួយគាត់ រួចក៍បានសាកសួរគាត់ខ្លះៗពីគាត់ ខ្ញុំបានសួរគាត់ថា តើគាត់នូវតែចង់ប្រកបអាជីពជាកីឡាករបាល់ទាត់ដែរឫទេ? គាត់នៅតែចង់លេងជាកីឡាករអាជីព ហើយគោលដៅរបស់គាត់ គឺគាត់ជ្រើសរើសលីកនៅក្នុងតំបន់អាស៊ានពីព្រោះមានការរីកចម្រើនជាច្រើន រួចខ្ញុំបានសួរគាត់ទៀតថា តើគាត់ចង់មកលេងនៅលីកកំពូលកម្ពុជាដែរឫទេ? Keisuke Honda : ខ្ញុំអាចមកលេងនៅថ្ងៃណាមួយ….។
គួរបញ្ជាក់ថា លោក Keisuke Honda មកដល់ទឹកដីកម្ពុជាកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ កាលពីម្សិលមិញនេះ។