សញ្ញាដែលបញ្ជាក់ថាអ្នកជាក្រុមមនុស្សExtrovert
តើExtrovertជាអ្វី?
ពាក្យ Extrovert មកពីពាក្យ Extroversion គឺជាការពិពណ៌នាអំពីបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ៗដែលជារឿយៗត្រូវបានកំណត់លក្ខណៈដោយអាកប្បកិរិយា និងការបញ្ចេញមតិ ហើយក្រុមមនុស្សដែលជាប្រភេទ Extrovert មានទំនោរជាមនុស្សនិយាយច្រើន រួសរាយរាក់ទាក់ សកម្ម និងមានភាពកក់ក្ដៅ។
យោងតាម ចិត្តវិទូជនជាតិស្វីសដែលជាស្ថាបនិកនៃចិត្តវិទ្យាវិភាគដ៏ល្បីល្បាញម្នាក់លោក Carl Jung បានលើកឡើងថា Extrovert អាចមានបុគ្គលិកលក្ខណៈចូលចិត្តនៅខាងក្រៅ និងមានអារម្មណ៍ថាមានផាសុខភាពពេលដែលស្ថិតនៅខាងក្រៅ ថែមទាំងរំភើបពេលស្ថិតនៅក្នុងចំណោមក្រុមមនុស្សផងដែរ។
សញ្ញាទាំងនេះអាចបញ្ជាក់បានថាអ្នកជាប្រភេទមនុស្សExtrovert៖
- ចូលចិត្តធ្វើការជាក្រុម
- រីករាយក្នុងការសាកល្បងនឹងបទពិសោធន៍ថ្មីៗ
- សម្បូរទៅដោយថាមពល
- ចូលចិត្តនិយាយដោយលើកបញ្ហាផ្សេងៗជាប្រធានបទ
- ងាយស្រួលក្នុងការបង្កើតមិត្ត
- ងាយនឹងមានភាពរំជើបរំជួលចិត្ត៕
ប្រភព៖ WebMD Health & Balance
អត្ថបទដោយ៖ sikuses