ចាប់ពីថ្ងៃទី ១ ដល់ទី ៣ ខែមីនា នឹងមានរៀបចំពិធីបុណ្យផ្ការស្មីសាមគ្គីជាតិ នៅលើខ្នងភ្នំបូកគោ

បើយោងតាមរយៈគណនី Facebook ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រលើភ្នំបូកគោ បានឲ្យដឹងថាចាប់ពីថ្ងៃទី០១ ដល់ទី ៣ ខែមីនា នឹងមានការរៀបចំពិធីបុណ្យផ្ការស្មីសាមគ្គីជាតិ នៅលើខ្នងភ្នំបូកគោ ។

ខណៈនៅថ្ងៃទី ០១ ខែមីនា ជាថ្ងៃដំបូងនៃពិធីបុណ្យមួយនេះ គឺមានទិដ្ឋភាពដ៏ស្រស់ស្អាតជាច្រើននៅលើខ្នងភ្នំបូកគោដោយមានការកសាងព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ម៉ែត្រ និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤,០០០អង្គនៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត។

ជាមួយគ្នានោះក៏មានពុទ្ធបវិសាទ ដែលមានសទ្ធាជ្រះថ្លាបានជាវព្រះពុទ្ធប្បដិមាអង្គតូច និងចូលជាបច្ច័យដើម្បីភ្ជាប់និស្ស័យជាមួយនឹងការសាង ព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ ម៉ែត្រលើខ្នងភ្នំបូកគោផងដែរ ៕

ប្រភព ៖ ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រលើភ្នំបូកគោ

អត្ថបទដែលជាប់ទាក់ទង