Privat បង្ហាញការសោកស្ដាយដែលមិនបានលេងឲ្យជម្រើសជាតិកម្ពុជា

កីឡាករសញ្ជាតិដើមកាមេរូន ដែលបានទទួលសញ្ជាតិខ្មែរ Privat Mbarga បានបង្ហាញការមិនសប្បាយចិត្ត ដែល FIFA មិនអនុញ្ញាតឲ្យខ្លួនលេងឲ្យជម្រើសជាតិកម្ពុជា ជាការពិតណាស់កាលពីពេលថ្មីៗនេះ ជម្រើសជាតិកម្ពុជាត្រូវមានភារកិច្ចប្រកួតមិត្តភាពអន្តជាតិ FIFA Series នៅទឹកដីនៃប្រទេស អារ៉ាប៊ីសាអូឌីត នាថ្ងៃទី២២ និង២៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។

យ៉ាងណាមិញចំពោះ ខ្សែប្រយុទ្ធ Privat Mbarga បានលើកឡើងថា៖”ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តទេ ពេលបានឮវានេះមិនមែនជាដំណឹងល្អសម្រាប់ខ្ញុំទេ។ FIFA មិនអនុញ្ញាតឲ្យខ្ញុំលេង ធ្វេីឲ្យខ្ញុំមានអារម្មណ៍សោកសៅ ប៉ុន្តែម្ខាងទៀតខ្ញុំមានអារម្មណ៍ថាទទួលស្វាគមន៍ពីប្រជាជនកម្ពុជា ដែលស្រឡាញ់ និងចង់ឃេីញខ្ញុំលេងឲ្យកម្ពុជា ខ្ញុំសប្បាយចិត្តដែលបានក្លាយជាប្រជាជនកម្ពុជា ហេីយខ្ញុំនឹងនៅតែគាំទ្របាល់ទាត់កម្ពុជា និងស្រឡាញ់ប្រទេសរបស់អ្នក”។

គួរបញ្ជាក់ថា Privat Mbarga ត្រូវបានសហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ប្រកាស​ជា​ផ្លូវ​ការពីការទទួលបានសញ្ជាតិខ្មែរកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ដែលរូបគេក្លាយជាកីឡាករបរទសចូលសញ្ជាតិកម្ពុជាទី២ បន្ទាប់ពីកីឡាករជប៉ុន Yudai Ogawa៕ប្រភព៖ PEAK Sports

អត្ថបទដែលជាប់ទាក់ទង