ផលិតកម្មបារមីចេញសេចក្ដីប្រកាស ក្រោយគណនី Facebook របស់ YuuHai ត្រូវបាន Hacker គ្រប់គ្រងដោយបង្ហោះអ្វីតាមតែអំពើចិត្ត
នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៤ នេះ មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញគណនី Facebook របស់ YuuHai មានភាពមិនប្រក្រកីដោយបានង្ហោះនូវវីដេអូដែលមិនសមរម្យ ដែលបានធ្វើឲ្យសំណាក់អ្នកគាំទ្រ និងអ្នកលេងនៅលើបណ្ដាញសង្គមមានចម្ងល់ជាច្រើន ។
ខណៈភ្លាមៗនោះ ផលិតកម្មបារមីក៏បានចេញសេចក្ដីប្រកាស និងបំភ្លឺជុំវិញការដែលមាន ភាពមិនប្រក្រកីនៅលើគណនី Facebook របស់ YuuHaiថាទំព័រ Facebook ផ្លូវការរបស់ YuuHai ត្រូវបាន Hacker ដណ្ដើមយកទៅគ្រប់គ្រងហើយ ឥឡូវនេះពួកគេបានបង្ហោះព័ត៌មានតែអំពើចិត្ត ។
ផលិតកម្មក៏បានឲ្យដឹងថា រាល់ព័ត៌មានដែលផុសនៅលើទំព័រ Facebook របស់ YuuHai ចាប់ពីពេលនេះទៅគឺ មែនជាការទទួលខុសត្រូវរបស់ផលិតកម្ម និងសិល្បករឡើយ ។ ពួកយើងជំរុញឲ្យអ្នកគាំទ្រ មានការប្រុងប្រយ័ត្នចំពោះការបង្ហោះ ឬសារណាមួយដែលមានប្រភពចេញពីទំព័រ ឬគនណីផ្ទាល់ខ្លួនរបស់ YuuHai នៅពេលនេះ ។ ទំព័រFacebook ដែលត្រូវបានគេលួចចូលអាចត្រូវបានគេប្រើប្រាស់ ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ឬប៉ុនប៉ងបោកប្រាស់អ្នកតាមដានជាដើម ។
ជាមួយគ្នានោះផលិកម្មក៏បញ្ជាក់ថា នៅពេលនេះក្រុមការងារបច្ចទេសរបស់យើងកំពុងតែធ្វើការដណ្ដើមការគ្រប់គ្រងទំព័រ Facebook របស់ YuuHai មកវិញ ។ក្នុងពេលជាមួយគ្នានេះ អ្នកគាំទ្រអាចតាមដាន YuuHai នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតដូចជាគណនី YouTube Instagram និង Tiktok របស់គាត់ ។ ដូច្នេះខាងផលិតកម្មនឹងចេញសេចក្ដីប្រកាសជាផ្លូវការនៅពេលដែលអាចយកទំព័រ Facebook របស់ YuuHai ត្រលប់មកវិញ ៕