ស្នងការដ្ឋាន ន.ប ខេត្តព្រះសីហនុបានយកជើងឯកលេខ ១នៃមណ្ឌលព្រះសីហនុក្នុងពានរង្វាន់ ៤​x៤

ជើងឯក​ពាន​៤​ស្មើ Wurkz Special Volleyball Cup 4×4 2024 នៅភូ​មិភាគទី៥ ដែលជាមណ្ឌលចុងក្រោយគេបង្អស់បានរកឃើញហើយ គឺក្លិបបាល់ទះ ស្នងការដ្ឋាន ន.ប ខេត្តព្រះសីហនុក្រោយឈ្នះក្លិបបាល់ទះបុរីឈ្នះឈ្នះនៅវគ្គផ្ដាច់ព្រ័ត្រ ២សិតទល់ ០ទទួលបានពាន ១និងប្រាក់រង្វាន់១១​លាន​រៀល​​។

ជាការពិតណាស់ក្ក្លិបបាល់ទះស្នងការដ្ឋាន ន.ប ខេត្តព្រះសីហនុ បានឡើងទៅម្ចាស់ជ័យ​លាភីលេខ ១ពួកគេនឹងមាន visa​ សម្រាប់​ធ្វើការ​ប្រកួត​នៅ​រាជធានីភ្នំពេញដែលគ្រោងនឹងរៀបចំនៅថ្ងៃទី ២២-២៨ ខែមេសា ឆ្នាំ២០២៤ ដែល​ជាវគ្គ​ផ្ដាច់​ព្រ័ត្រ​នាពេលខាងមុខនេះ ដោយក្នុងនោះផងដែលស្នងការដ្ឋាន ន.ប ខេត្តព្រះសីហនុក៏មានវត្តមានស្មាត់ យន់, ស្មាត់ វិចិត្រ,ស្មាត់ រាជនិងទូចអង្គរក្សផងដែលបានជួយក្លិបរបស់ខ្លួនទទួលបានជ័យជម្នះមួយនេះ។

កម្មវិធីប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024 មណ្ឌលព្រះសីហនុ នៅតារាងក្លិបកីឡាបាល់ទះ ឯករាជ្យបានបញ្ចប់ទៅដោយជោគជ័យដោយមានក្រុមដូចជា៖

១.ជ័យលាភីលេខ១ ស្នងការដ្ឋាន ន.ប ខេត្តព្រះសីហនុទទួលបានទឹកប្រាក់រង្វាន់ចំនួន ៥លាន​រៀល
២.ជ័យលាភីលេខ២ ក្លិបបាល់ទះបុរីឈ្នះឈ្នះទទួលបានទឹកប្រាក់រង្វាន់ចំនួន ២លាន​រៀល
៣.ជ័យលាភីលេខ៣ ក្លិបបាល់ទះខេត្តតាកែវទទួលបានទឹកប្រាក់រង្វាន់ចំនួន ១លាន​រៀល

គួរបញ្ជាក់ថាក្រោយ​បញ្ចប់​ការ​ប្រកួត​ទាំង ៥ភូមិភាគ ម្ចាស់ជ័យ​លាភីដែលទទួល​បានលេខ១ និងលេខ២ មាន​ឈ្មោះ​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ធ្វើការ​ប្រកួត​នៅ​រាជធានីភ្នំពេញ ដែល​ជា​វគ្គ​ជុំ​ផ្ដាច់​ព្រ័ត្រ​គ្រោង​នឹងរៀបចំនៅថ្ងៃទី ២២ ដល់​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៤។ សម្រាប់​មណ្ឌល​រាជធានីភ្នំពេញ នឹងផ្ដល់​ឱកាស​ទៅដល់បណ្ដាល ក្លិបធំៗ​ទាំង ៦ដែល​ជាប់​លេខ​រៀង​ពីលេខ ១ដល់​លេខ ៦នៅ​ក្នុងព្រឹត្តិការណ៍ តេជោលីគ​ ត្រូវឈរ​ជើង​ចាំ​ ចំពោះបេក្ខជន​ដែល​មក​តាម​បណ្ដាលខេត្ត ឬភូមិភាគទាំង៥។

 

អត្ថបទដែលជាប់ទាក់ទង