ទិដ្ឋភាពក្រុមការងារកំពុងរៀបចំពិធីនានា សម្រាប់ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត

ទិដ្ឋភាពក្រុមការងារកំពុងរៀបចំពិធីនានា និងការតុបតែងលម្អរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ ដែលរដ្ឋបាលខេត្តសហការជាមួយសហភាពសហព័ន្ធយុវជនជនកម្ពុជា ខេត្តសៀមរាបនឹងរៀបចំសៀមរាបសង្ក្រាន្តឆ្នាំថ្មីនេះ រយៈពេលបួនថ្ងៃជាប់គ្នា ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

ជាមួយនឹងការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន ក្រុមការងារបាននឹងកំពុងរៀបចំ តុបតែង លម្អភ្លើងតាមដងផ្លូវ និងរៀបចំកន្លែងកម្សាន្តជាច្រើនក្នុងក្រុងសៀមរាប ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្ត។

ដូច្នេះបងប្អូនកុំភ្លេចទៅលេងកម្សាន្តសៀមរាបសង្ក្រានទាំងគ្នា នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ ៕
ប្រភព ៖ រដ្ឋបាលខេត្តសៀមរាប

អត្ថបទដែលជាប់ទាក់ទង