ស៊ីហ្គេម៖ បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ គ្រប់យ៉ាងនឹងចាប់ផ្តើមបន្តិចទៀតនេះ

បន្ទាប់ពីបញ្ចប់ការរាប់ថយក្រោយរយៈពេល ១០០ថ្ងៃ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវចាប់ផ្តើមនៅប៉ុន្មាននាទីទៀតនេះ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ កម្ពុជា តនឹងត្រូវប្រារព្ធពិធីបើកការប្រកួតស៊ីហ្គេមជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាដ៏ប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

ពិធីបើកព្រឹត្តិការណ៍កីឡាស៉ីហ្គេម នឹងរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានមួយចំនួនទៀត នៅពេលបន្តិចទៀតនេះ។

ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះដែរ គឺជាមោទនភាព និង មុខមាត់សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។

SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងនោះការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន ៣៧ប្រភេទកីឡា ត្រូវនឹងវិញ្ញាសារហូតដល់ ៥៨៦វិញ្ញាសា ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន៖ ព្រះសីហនុ, កែប, កំពត និងសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង