ឱកាសរបស់កម្ពុជាអាចមានច្រើនជាងមុនក្រោយវិញ្ញាសាបាល់ទាត់គិតតាមរូបមន្តនេះ
យោងតាមសម្ដីគ្រូជំនួយជម្រើសជាតិ នៅព្រឹកនេះគឺថា គ្រាប់បាល់ចំណេញ នឹងត្រូវលើកមកគិត ក្នុងករណីបើក្រុមចាប់ពី ២ឡើងទៅ មានពិន្ទុស្មើគ្នា។ ដូច្នេះបានន័យថា បើកម្ពុជាឈ្នះឥណ្ឌូនេស៊ី ហើយមីយ៉ាន់ម៉ាបានត្រឹមស្មើជាមួយហ្វីលីពីន ក៏កម្ពុជា នៅតែមានឱកាសឡើងទៅវគ្គបន្តដែរ។
សូមបញ្ជាក់ថា ការប្រកួតចុងក្រោយរបស់គោព្រៃកម្ពុជា ត្រូវប៉ះជាមួយនឹងឥណ្ឌូនេស៊ី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ ចាប់ពីម៉ោង ៧ យប់តទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕