ស្អាត ឆ្លាត ហើយពូកែ ខាន់ ចេសា កំពុងធ្វើរឿងនេះដល់កាកបាទក្រហមកម្ពុជា

កាលពីម្សិលមិញ ថ្ងៃទី ១១ខែឧសភា ឆ្នាំ២០២៣ កីឡាការិនី ខាន់ ចេសា ដែលទើបនឹងឈ្នះមេដាយមាស ប្រភេទកីឡាជឺជីតស៊ូ លើវិញ្ញាសា Ne-Waza NOGI ទម្ងន់ ៥៣គីឡូក្រាម នៃព្រឹត្តិការណ៍សុីហ្គេម២០២៣ បាននាំយកថវិកា ១០០០ ដុល្លា ជូនដល់កាកបាទក្រហមកម្ពុជា។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កាកបាទក្រហមកម្ពុជា បានបង្ហោះឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ កញ្ញា ខាន់ ចេសា ដែលបានឧបត្ថម្ភជូនជាថវិកាដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»៕

អត្ថបទដែលជាប់ទាក់ទង