រកឃើញហើយក្រុមទាំង៤ ឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើវិញ្ញាសាបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នឹងធ្វើនៅថ្ងៃទី១៣ ឧសភា ស្អែកនេះហើយ បន្ទាប់ពីវិញ្ញាសាកីឡាស៊ីហ្គេមដ៏ពេញនិយមមួយនេះ បានបញ្ចប់វគ្គសន្សំពិន្ទុកាលពីម្សិលមិញ ក្នុងនោះដែរបានរកឃើញក្រុមទាំង ៤ ដែលឆ្លងផុតមកដល់វគ្គនេះ ក្រោយឆ្លងកាត់ការប្រកួតវគ្គចែកពូលសន្សំពិន្ទុ ក្នុងពូល A មានក្រុមឥណ្ឌូណេស៊ី រកបាន ១២ពិន្ទុ និងក្រុមមីយ៉ាន់ម៉ា រកបាន ៩ពិន្ទុ ហើយក្នុងពូល B ក្រុមជម្រើស ជាតិថៃ រកបាន ១០ស្មើជាមួយនឹងក្រុមវៀតណាម។

គួរបញ្ចាក់ផងដែរថា ក្រុមជម្រើសជាតិវៀតណាម ជាម្ចាស់មេដាយមាសនៅក្នុងព្រឺត្តិការណ៍សុីហ្គេមលើកទី៣១ ដែរធ្វើនៅក្នុងប្រទេសវៀតណាម ផ្ទាល់។

ចុះសម្រាប់ស៊ីហ្គេមនៅកម្ពុជាវិញ ក្នុងចំណោមក្រុមខ្លាំងទាំង៤ ខាងក្រោមនេះ អ្នកគាំទ្រគិតថា ក្រុមណាមួយដែរ ដែលអាចគ្រងមេដាយមាសបាន?

អត្ថបទដែលជាប់ទាក់ទង