ស្តាប់ការបកស្រាយរបស់កីឡាករថៃគប់ចោលមេដាយ និងរូបតុក្តាតំណាង SeaGame ក្រោយចប់ការប្រកួតយប់មិញ
ផ្ទុះការវែកញ៉ែកជាខ្លាំង ក្រោយបញ្ចប់ការប្រកួតរវាងក្រុមជម្រើសជាតិថៃ និងឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ខណៈដែលក្រុមទាំងពីរបានធ្វើការងារធ្ងន់ទៅលើទីលានយប់មិញនេះ មានសភាពតានដឹងជាខ្លាំង ដោយដំបូងថៃ បានរកបានមួយគ្រាប់មុន បន្ទាប់ក្រុមឥណ្ឌូនេស៊ីបានតាមរកគ្រាប់បាល់លើសមួយគ្រាប់វិញ និងបានបន្តរហូតចប់ ៩០នាទី ប៉ុន្តែអំឡុងពេលជិតបញ្ចប់ម៉ោងទៅហើយ ក៏ក្រុមខាងថៃ រកបានមួយគ្រាប់តាមស្មើវិញ ដែលធ្វើអោយក្រុមទាំងពីរប៉ះទន្ទិចគ្នាមួយប្រាវ និងបន្តប្រកួត ៣០នាទីបន្ថែម សម្រាប់ស្វែងរកជើងឯក បាល់ទាត់បុរស នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ ហើយទីបំផុតបានទៅក្រុមឥណ្ឌូនេស៊ី ដោយពិន្ទុ ៥ទល់នឹង២ គ្រាប់។
គួរបញ្ជាក់ថា នៅក្រោយចប់ការប្រកួត កីឡាករជម្រើសជាតិថៃ ពាក់អាវលេខ ៤ Jonathan khemdee បាននិយាយទៅកាន់សារព័ត៌មានថា៖
Jonathan khemdee៖ ជាដំបូងខ្ញុំមានអារម្មណ៏ថាអន់ចិត្តចំពោះគ្រាប់ដំបូងគេពួក គេស៊ុតចូលវាជាគ្រាប់ដែលសំណាងសម្រាប់គ្រាប់បាល់ទីពីរសម្រាប់ខ្ញុំ ខ្ញុំគិតថាវាគឺជាកំហុសមួយដ៏ធំជាមួយនឹងលោកអាជ្ញាកណ្តាលវាដូចជាពេលដែលអ្នកលេងបាល់ទាត់អ្នកត្រូវតែមានស្មើភាពគ្នា ពួកយើងមានបាល់មុន ហើយយើងបានទាត់ឡើងទៅលើនៅពេលនោះគឺមិនមានអ្នកណាម្នាក់ប៉ះបាល់នោះទេ ពេលនោះហើយពួកគេបានស៊ុតនៅគ្រាប់ទីពីរគឺពីរទល់នឹងសូន្យ បន្ទាប់មកពួកយើងបានខំប្រឹងរកគ្រាប់បាល់តាមស្មើមកពីរទល់ពីរ បន្ទាប់មកទៀតលោកអាជ្ញាកណ្តាលក៏មិនអាចគ្រប់គ្រងការប្រកួតបានដូចដែលអ្នកបានឃើញហើយថាក្រុមទាំងពីរបានប៉ះទង្គិចគ្នាហើយលោកអាជ្ញាកណ្តាលក៏ធ្វើឲ្យមានកំហុសជាច្រើនវាមិនទាន់ល្អគ្រាប់គ្រាន់ទេ។ ខ្ញុំសង្ឃឹមថាពួកគេអាចផ្លាស់ប្តូរអាជ្ញាកណ្តាលអ្នកមិនអាចដាក់អាជ្ញាកណ្តាលបែបនេះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្តបានទេមានអ្នកគាំទ្រជាច្រើនខំមកទស្សនាការប្រកួតដែលល្អវាមិនជាការប្រកួតដ៏ល្អជាមួយការប៉ះទង្គិចគ្នានោះទេ។
អ្នកសម្ភាសន៍៖ តើមានពាក្យអ្វីចង់ផ្ញើទៅកាន់អ្នកគាំទ្រថៃដែលឬទេ?
Jonathan khemdee៖ ថ្ងៃនេះគឺជាការប្រកួតលើកចុងក្រោយរបស់ខ្ញុំ ហើយជាមួយក្រុមជម្រើសជាតិថៃ ព្រោះខ្ញុំត្រូវការពេលសម្រាកពីក្រុមជម្រើសជាតិថៃប្រហែលជា២ទៅ៣ឆ្នាំមិនច្បាស់ទេ។
អ្នកសម្ភាសន៍៖ តើអ្នកអាចចូលរួមជាមួយក្រុមធំថៃដែលទេ?
Jonathan khemdee៖ អត់ទេខ្ញុំត្រូវការសម្រាកមិនចូលរួមជាមួយក្រុមធំថៃនោះទេក៏ប្រហែលជាខ្ញុំនឹងមិនត្រឡប់មកលេងឲ្យក្រុមជម្រើសជាតិថៃម្តងទៀតដែលក៏ប៉ុន្តែក្នុងពេលនេះគឺខ្ញុំត្រូវការសម្រាក។
អ្នកសម្ភាសន៍៖ តើមានហេតុផលអ្វីដែល?
Jonathan khemdee៖ ហេតុផលនោះគឺមូលហេតុផ្ទាល់ខ្លួនទេក៏ប៉ុន្តែខ្ញុំក៏ចង់និយាយពាក្យអរគុណទៅកាន់អ្នកគាំទ្រអ្នកដែលតែងតែផ្តល់កម្លាំងចិត្តឲ្យខ្ញុំដូចជាអ្នកគាំទ្រដែលបានមកទស្សនាផ្ទាល់នៅថ្ងៃនេះដើម្បីគាំទ្រខ្ញុំនឹងក្រុមរបស់ខ្ញុំ។ ខ្ញុំពិតជាសប្បាយចិត្តនឹងអរគុណទៅអ្នកគ្រប់គ្នា។
អ្នកសម្ភាសន៍៖ នៅជំហានបន្ទាប់តើអ្នកចង់ទៅកូរ៉េឬនៅអឺរ៉ុប?
Jonathan khemdee៖ ខ្ញុំចង់ផ្តោតតែក្នុងលីគដូចអ្នកបានដឹងហើយនឹងក្រុមរបស់ខ្ញុំ ខ្ញុំចង់ធ្វើឲ្យកាន់តែប្រសើរនៅទីនោះខ្ញុំក៏មានអារម្មណ៏ថានៅពេលខ្ញុំមកចូលរួមជាមួយក្រុមជម្រើសជាតិជំនឿចិត្តរបស់ខ្ញុំ100%ដូចអ្នករាល់គ្នាបានដឹងខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងដើម្បីឈ្នះគ្រប់ការប្រកួតចង់ឲ្យអ្នកគាំទ្រថៃសប្បាយចិត្តប៉ុន្តែសម្រាប់ខ្ញុំបានបាត់បង់ការផ្តោតអារម្មណ៏ជាខ្លាំងពេលខ្ញុំមកចូលរួមក្រុមជម្រើសជាតិ។
អ្នកសម្ភាសន៍៖ តើអ្នកចង់ផ្តោតលើក្លឹបអាជីពជាមុនសិនមែនទេ?
Jonathan khemdee៖ មែនហើយៗ។
អ្នកសម្ភាសន៍៖ នៅពេលអ្នកមានស្ថិរភាពជាមួយក្រុមអាជីពហើយតើអ្នកនឹងមកក្រុមជម្រើសជាតិវិញទេ?
Jonathan khemdee៖ ខ្ញុំក៏សង្ឃឹមថានឹងអាចត្រឡប់មកវិញផងដែល។
យ៉ាងណាមិញ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ សមាគមបាល់ទាត់ថៃ ក៏បានចេញលិខិតសុំទោស និងបើកការស៊ើបអង្កេតឡើងវិញអំពីករណីយប់មិញ ដើម្បីទប់ស្កាត់កើតឡើងបន្តទៀត នៅការព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅឆ្នាំ ២០២៤ ដែលប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះផងដែរ៕