ចុមមានរឿងអីចេះ! ដល់ថ្នាក់មិនឲ្យប្រកួតមួយជីវិត…

អតីតកូនសិស្សប៊ួខាវ កីឡាករ ណារ៉ូតុ ត្រូវបានប្រធានក្លិបលោក Stian ដាក់ពិន័យមិនឱ្យប្រកួតជារៀងរហូត ក្រោយដៃគូវាយមិនត្រូវផង បែរជាធ្វេីសន្លប់។

យ៉ាងណាមិញ ខាងក្លឹប Santain Gym និងលុម្ភិនី កំពុងស៊ើបអង្កេតបន្ថែមបើរកឃើញ អាចនឹងពិន័យ មិនឲ្យជាន់សង្វៀនអស់មួយជីវិត ប៉ុន្តែឥឡូវនេះ កីឡាករ ណារ៉ូតុ ក៏បានលុតជង្គង់សំពះសូមទោសម្ចាស់ក្លឹប នឹងព្រមទទួលកំហុសគ្រប់យ៉ាងថា ពិតជាធ្វើសន្លប់មែន តែមិនបានលក់ទេ មកពីដៃគូធំពេក មិនទំនងទប់ជាប់ ក៏ធ្វើសន្លប់ឲ្យហើយ កុំឲ្យឈឺខ្លួន។

កីឡាករ ណារ៉ូតុ ក៏បានអះអាងថា៖ “ការធ្វេីសន្លប់នេះ ដោយសារខ្លាចដៃគូវាយទៀត ព្រោះរូបគេបានចូលដៃរបស់គូប្រកួត ធ្វេីឱ្យមានរបួសក្បាលទៅហេីយ ដោយបារម្ភថានឹងកាន់តែត្រូវធ្ងន់ បេីងេីបមកប្រកួតបន្ត”៕

អត្ថបទដែលជាប់ទាក់ទង