អស្ចារ្យណាស់! ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំកម្ពុជា បានឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់ការប្រកួតកីឡាតេក្វាន់ដូ…

ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា បានផ្ដល់ការគាំទ្រដល់ការប្រកួតជើងឯកកីឡាតេក្វាន់ដូ “2023 Korean Embassy Taekwondo Competition” ដែលរៀបចំ ដោយស្ថានទូតកូរ៉េ ប្រចាំប្រទេសកម្ពុជា ការប្រកួតនេះនិងវើឡើងជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍របស់ប្រទេសកូរ៉េ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣ នៅអគារតេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក។

ពិតណាស់ នេះគឺជាលើកទី២ ហើយ នៃកិច្ចសហការរៀបចំការប្រកួតជើងឯកកីឡាតេក្វាន់ដូ ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ World Expo 2030 បន្ថែមពីលើនេះ ក្រុមហ៊ុន ថៃសាមសុង មានក្ដីរំភើបរីករាយជាខ្លាំងក្នុងការបន្តកិច្ចសហការជាមួយ​និងស្ថានទូតកូរ៉េ ប្រចាំប្រទេសកម្ពុជា ក្នុងការផ្សព្វផ្សាយ និងជំរុញឲ្យទីក្រុងប៊ូសាន នៃប្រទេសកូរ៉េ ដើម្បីជ្រើស​រើសជាទីតាំងសម្រាប់រៀបចំពិព័រពណ៍ពិភពលោក World Expo 2030 នាពេលខាងមុខនេះ ស្របពេលគ្នានេះដែរ ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា ក៏បានផ្ដល់ជារង្វាន់ទូរស័ព្ទដៃ និងកាសឥតខ្សែរ ដើម្បីលើកទឹកចិត្តដល់កីឡាករជើងឯកដែលទទួលបានជ័យលាភីផងដែរ។

គួបញ្ជាក់ផងដែរថា ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា និងបន្តធ្វើការងារផ្សេងៗទៀត ដូចជា កម្មវិធីសប្បុរសធម៌, ការតាំងពិព័រណ៍, និងកិច្ចការក្នុងសង្គម ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ពិព័រពណ៍ពិភពលោក World Expo 2030 នៅទីក្រុងប៊ូសាន នៃប្រទេសកូរ៉េ បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង