ពានមករ សប្តាហ៍ទី ១១ នឹងមានការប្រកួតគ្រប់ក្រុមទាំងអស់តែម្តង

ពាន មករ គឺជាពានហ្វូតសាលដែលធ្វើឡើងតាំងពីឆ្នាំ ២០២២ ដោយឆ្នាំដំបូងគឺក្រុម Ovmal fc ជាអ្នកគ្រប់គ្រងពាន មករ លើកទី១ ។

ម្ចាស់ពាន មករ លើកទី១ Ovmal FC

សំរាប់ពានលើកទី២នេះ គឺបានប្រកួតឡើងបាន ១១សប្តាហ៍ហើយ បើគិតទាំងការប្រកួតនៅថ្ងៃស្អែកនេះ ហើយក្រុមដែលបានចូលរួមក្នុងពាននេះមានដូចជា Ovmal Fc DIG88fc Mihel Seoul Young Gun FT Tai Chi FT Arigato United និងក្រុម Fan Sport X Loading ។

តារាងពិន្ទុបច្ចប្បន្ន Ovmal fc ឈរកំពូលតារាងមាន ២៥ ពិន្ទុ ក្រុមលេខ២ DIG88 Fc មាន ១៨ពិន្ទុ ក្រុមលេខ ៣ Tai Chi FT មាន ១៦ពិន្ទុ ក្រុមលេខ៤ Mihel Seoul Young Gun FT មាន ១០ពិន្ទុ ក្រុម​លេខ៥ Fan Sport X Loading FT មាន ១០ពិន្ទុដូចគ្នា និងក្រុមចុងក្រោយគឺ Arigato United ។

ចំពោះរូបមន្តនៃការប្រកួត បន្ទាប់ទាំង១៤ សប្តាហ៍មក ក្រុមដែលមានចំណាត់ថ្នាក់ពីលេខ ១ ដល់ លេខ ៥ និងទៅលេងវគ្គខ្វែងបន្ត ដែល ចំណាត់ថ្នាក់លេខ២ ត្រូវជួបជាមួយក្រុមចំណាត់ថ្នាក់លេខ៤ និងក្រុមចំណាត់ថ្នាក់៣ នឹងត្រូវជួបក្រុមចំណាត់លេខ ៥ ចំពោះក្រុមលេខមួយនឹងត្រូវឈរចាំក្រុមទាំងបួនប្រកួតគ្នាហើយទើបប្រកួតផ្តាចព្រ័ត្រតែម្តង ។

តារាងពិន្ទុគិតត្រឹមសប្តាហ៍ទី១០

ការប្រកួតនៅស្អែកនេះ គឺមានចំនួន៣គូរតែម្តងដោយ ក្រុម Fan Sport X Loading ប៉ះជាមួយ ក្រុម DIG88 FC វេលាម៉ោង ២ និង៣០នាទីរសៀល គូទី២ Tai Chi FT ជួបក្រុមកំពូលតារាង Ovmal Fc វេលាម៉ោង ៤ និង ៣០រសៀល ចំពោះគូរចុងក្រោយគឺជាការជួបរវាងក្រុម Mihel Seoul Young Gun FT ជួបជាមួយក្រុមពិន្ទុតិចជាងគេ Arigato United

បញ្ជាក់ផងដែរថា ប្រកួតទី១ និង ប្រកួតទី២ មានការឡាយតាមផេក SEEN SPORT ចេញពីតារាង Makor Arena ផ្ទាល់តែម្តង ៕

អត្ថបទដែលជាប់ទាក់ទង