កម្ពុជាធ្វើរឿង៣ដែលស្មានមិនដល់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាខកខានអស់រយៈពេល ៦០ឆ្នាំមកហើយ គិតមកត្រឹមពេលនេះ នៅសល់តែរយៈពេល ៧ថ្ងៃទៀតប៉ុណ្ណោះ ត្រូវបើកជាផ្លូវការ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះនៅពហុកីឡដ្ឋានមរតកតេជោ។

យ៉ាងណាមិញក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះ ប្រទេសកម្ពុជាយើង បានធ្វើរឿង ៣ដែលធ្វើឲ្យមានភាពភ្ញាក់ផ្អើល និងអស្ចារ្យជាខ្លាំង ដែលបណ្ដាប្រទេសក្នុងតំបន់អាស៊ាននឹកស្មានមិនដល់៖ ទី១. ចែកសំបុត្រដោយឥតគិតថ្លៃ ដល់អ្នកគាំទ្រជាតិ និងអន្តជាតិចូលមកទស្សនា «យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ បានឲ្យដឹងថា ការចូលទស្សនាពិធីបើក និងពិធីបិទ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ថែមទាំងចូលទស្សនាការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ដោយឥតគិតថ្លៃ ទាំងអ្នកគាំទ្រជាតិ និងអន្តជាតិ»។ ទី២. សិទ្ធិផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេមមិនគិតថ្លៃឡើយ។ ទី៣. ចំពោះកីឡាករ គ្រូបង្វឹក ក្រុមការងារ មកប្រកួត កម្ពុជានឹងចេញថ្លៃធ្វើដំណើរ ការស្នាក់នៅ ម្ហូបអាហារ « នេះជាលើកទីមួយហើយ ដែលគ្មានបណ្ដាប្រទេសណាមួយធ្វើបែបនេះក្នុងនាមជាម្ចាស់ផ្ទះ នោះទេ ព្រោះជាគោលការណ៍ ត្រូវគិតថ្លៃមួយនាក់ ៥០$»។

សូមបញ្ជាក់ថា នេះជាលើកជាមួយហើយសម្រាប់ប្រទេសកម្ពុជាយើង ដែលរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមក្រោយខកខានអស់រយៈពេលយ៉ាងយូរ៕

អត្ថបទដែលជាប់ទាក់ទង