សេចក្ដីណែនាំ៨ចំណុចនេះគួរតែដឹងក្នុងអំឡុងពេលរៀបចំប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ សាលារាជធានីភ្នំពេញបានចេញសេចក្តីប្រកាសណែនាំផ្លូវការមួយ ស្ដីពីការលើកកម្ពស់សោភ័ណភាព និងការថែរក្សាអនាម័យបរិស្ថាន ក្នុងអំឡុងពេលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលត្រូវចាប់ផ្តើមពីថ្ងៃទី៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ សម្រាប់ស៊ីហ្គេមលើកទី២៣ និងចាប់ពីថ្ងៃទី៦ ដល់ ៩ មិថុនា ២០២៣ សម្រាប់អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ។