Chukwueze បានិយាយថា Osimhen Pioli និងអ្នកគាំទ្របានបញ្ចុះបញ្ចូលគាត់ឲ្យចូលរួមជាមួយ AC Milan

Samu Chukwueze សារភាពថាខ្សែប្រយុទ្ធរបស់ Napoli Victor Osimhen បានជួយបញ្ចុះបញ្ចូលគាត់ឲ្យផ្លាស់ទៅ AC Milan Chukwueze បានចាកចេញពី Villarreal ទៅ Milan នៅរដូវក្តៅ ហើយនិយាយថាគាត់បាននិយាយជាមួយមិត្តរួមក្រុមនីហ្សេរីយ៉ា Osimhen អំពីការលេងនៅអ៊ីតាលី។

គាត់បាននិយាយថា៖

“ខ្ញុំបាននិយាយជាមួយ Victor ដែលនៅអ៊ីតាលីពីរបីឆ្នាំ។ គាត់បានប្រាប់ខ្ញុំឲ្យមក ហើយថា Milan គឺជាក្លិបដ៏ល្អមួយ។
នៅក្នុងរដូវក្តៅនេះ អ្នកគាំទ្របានសរសេរមកខ្ញុំនៅគ្រប់ទីកន្លែង ‘Milan, Milan, Milan’។ នៅពេលដែលអ្នកគាំទ្រចង់បានអ្នកខ្លាំង នៅពេលដែលពួកគេនិយាយថាពួកគេត្រូវការអ្នក នោះអ្នកគិតអំពីវាយ៉ាងយកចិត្តទុកដាក់។ ពួកគេរីករាយណាស់ដែលបានឃើញខ្ញុំ។ អ្នកគាំទ្រចង់បានខ្ញុំ ប៉ុន្តែជាក់ស្តែងគ្រូបង្វឹកក៏សំខាន់ដែរ ដែលធ្វើឲ្យខ្ញុំយល់ថាខ្ញុំចង់បាន។ គ្រូបង្វឹកបានហៅខ្ញុំមកបញ្ចុះបញ្ចូលខ្ញុំ។ ពេលខ្ញុំមកដល់ ហើយមានអ្នកគាំទ្រនៅព្រលានយន្តហោះផងដែរ វាពិតជាអស្ចារ្យណាស់។ ពួកគេបានតាមខ្ញុំគ្រប់ទីកន្លែង នៅពេលដែលខ្ញុំត្រូវទៅពិនិត្យសុខភាព ពួកគេតែងតែនៅទីនោះសម្រាប់ខ្ញុំ”៕

អត្ថបទដែលជាប់ទាក់ទង